របៀបធ្វើនំផ្កា ស្រួយឆ្ងាញ់ ងាយៗ!!

132

+គ្រឿងផ្សំ សម្រាប់ធ្វើនំកន្លះចានធំ៖-ម្សៅដំណើប ២៥០ក្រាម-ខ្ទិះដូង ៥០ក្រាម-ទឹកកំបោរថ្លា ៦៥ក្រាម-ស្ករស ១២០ក្រាម-អំបិលកន្លះស្លាបព្រា-ល្ង ១ស្លាបព្រា-ប្រេងឆា ១កូនចាន-ពុម្ពដែករាងផ្កា

+វិធីធ្វើ៖-ដាក់គ្រឿងផ្សំទាំងអស់ ច្របាច់បញ្ចូលគ្នាក្នុងចានធំមួយ រួចកូរឲ្យសព្វ -ដាក់ខ្ទះភ្លើងចាក់ខ្លាញ់ចូល ទុកឲ្យក្ដៅ រួមទាំងជ្រលក់ពុម្ពក្នុងខ្លាញ់ឲ្យក្ដៅផង ដើម្បីកុំឲ្យជាប់នំពេលចៀន-ត្រាំខ្លាញ់រួច យកពុម្ពជ្រលក់ក្នុងម្សៅកូររួច នោះវាជាប់ពុម្ព រួចលើកយកបំពងតែម្ដង-ចុងក្រោយស្រង់ទុកលើចង្អើរឲ្យស្រកខ្លាញ់ជាការស្រេច ធ្វើបែបនេះដដែលៗច្រើនដង រហូតអស់ម្សៅ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here