មើមខ្ទឹមបារាំងជាឱសថធម្មជាតិអាចព្យាបាលជំងឺបាន និងមានគុណប្រយោជន៍ដ៏អស្ចារ្យទៀត

347

រុក្ខជាតិ: មើមខ្ទឹមបារាំង។

ផ្នែកប្រើប្រាស់: មើម។

កន្លែងដាំដុះ: បន្តពូជដោយគ្រាប់ គេដាំជាដំណាំកសិកម្ម។

លក្ខណៈរុក្ខជាតិ: ជារុក្ខជាតិ រស់បានយូរឆ្នាំ។ មើម រាងមូល សាច់ខាងក្នុងពណ៍ស មានច្រើនស្រទាប់ មានជាតិទឹកច្រើន។ មានស្រទាប់ស្ងួតខាងក្រៅពណ៍កាហ្វេ។ ស្លឹក ពណ៍​បៃតងមានម្សៅស ដុះចេញពីមើមធំត្រង់កណ្តាល វៀវស្រួចចុង។ មានប្រហោងពីគល់រហូតដល់ចុងស្លឹក។ ផ្កា ពណ៍ផ្កាឈូកលាយស ជាកញ្ចុំមូលមានផ្កាច្រើន។ ទងផ្កាមូលវែង មានប្រហោងក្នុងដុះចេញពីកណ្តាលដើម ក្នុង១ដើម មានផ្កា ១ទង។ ចេញផ្កានៅ ខែ៦-ខែ៧។

ការព្យាបាល:

-ប៉ូវកម្លាំង (ពេលហត់នឿយ) សរសៃប្រសាទ ឈឺទ្រូង ផ្តាសាយ ទឹកនោមផ្អែម។

-ប្រើខាងក្រៅ កើតបូស ស្រាំងទិច ឈឺមួយចំហៀងក្បាល ឈឺសរសៃឈាមនៅក្នុងធ្មេញ។

កំណត់ចំណាំ: យកមើមខ្ទឹមបារាំង ពុះជា២ ដាក់ក្បែរខ្លួន សំរាប់ដេញមូស (មូសខ្លាច)។

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here