មិននឹកស្មានថា ដូងមួយផ្លែមានប្រយោជន៍ដល់ម្លឹងផង…!!

403

ផ្លែដូងសម្បូរដោយសារធាតុរ៉ែពីធម្មជាតិព្រោះដើមដូងមានប្រវែងវែងត្រូវឆ្លងកាត់ការច្រោះមួយស្រទាប់ៗទម្រាំដល់ផ្លែដូងនៅខាងលើ ហេតុនេះទើបទឹកដូងបរិសុទ្ធ និង សម្បូរដោយសារធាតុជាច្រើនដូចជា ប៉ូតាសស្យូម ជាតិដែក,សូដ្យូម,កាល់ស្យូម,ម៉ាញេស្យួម,ផូស្វ័រ,ទង់ដែង,និងអាស៊ីតអាមីណូជាដើម។ក្រៅពីនេះផ្លែដូងមានជាតិស្ករគ្លុយកូសដែលរាងកាយអាចស្រូបយកទៅប្រើប្រាស់ជាប្រយោជន៍បាន ក្នុងរយៈពេលតែ៥នាទីប៉ុណ្ណោះព្រមទាំងអាចដេញសារធាតុពុលនានាចេញពីរាងកាយផងដែរ។

តាមការសិក្សាបានឱ្យដឹងថាក្នុងទឹកដូង មានអ័រម៉ូនម្យ៉ាងស្រដៀង អ័រម៉ូនភេទស្រីអេស្ត្រូចេម (Astrogen) ក្នុងកម្រិតខ្ពស់វាមានតួនាទី សំខាន់ក្នុងការផលិតខូលឡាចេន និងអ៊ីឡាស្ទីន ធ្វើឱ្យស្បែកតឹងណែន មិនចាស់មុនអាយុក្រៅពីនេះវាជួយបណ្តេញទឹកនោម និង សារធាតុពុល នៅក្នុងរាងកាយប្រៀបដូចជាការធ្វើ ឌីថក់ស៍ (Detox)ធ្វើឱ្យស្បែកសថ្លា ជួយធ្វើឱ្យនៅក្នុងខ្លួនមានតុល្យភាពរវាងអាស៊ីត និងបាសថែមទៀត។

ការផឹកទឹកដូងជាប្រចាំមានចំណែកជួយឱ្យប្រព័ន្ធនានា នៅក្នុងរាងកាយ ដំណើរការល្អជាងមុន ជាពិសេសចំពោះស្ត្រីដែលមានបញ្ហាមុន ឬ ស្ត្រីដែលមករដូវជាប់ៗគ្នា នៅពេលផឹកដំំបូង អាការៈនេះ នឹង ប្រសើរឡើង បន្តិចម្តង ចំពោះអ្នកដែលទើបសម្រាលកូន ប្រសិនបើគ្មាន ទឹកដោះ គ្រប់គ្រាន់អ្នកអាចប្រើទឹកដូង ជំនួសទឹកដោះបានព្រោះវាបរិសុទ្ធគ្មានជាតិ គីមី ដែលធ្វើឱ្យគ្រោះថ្នាក់រាងកាយក្មេង ក្រៅពីនេះ វាជួយបន្ថយភាពអស់ កម្លាំងបន្ទាប់ពីរាគរូស ។

ទឹកដូងត្រូវបានចាត់ទុកជាភេសជ្ជៈប៉ូវកម្លាំងល្អបំផុត សម្រាប់អ្នកលេងកីឡា ដែលចេញញើសច្រើន ជនជាតិចិន និង តៃវ៉ាន់និយមទទួលទានទឹកដូង ដើម្បីបន្សាបជាតិស្រវឹង ចំពោះការផឹកទឹកដូង ដែលត្រឹមត្រូវ អ្នកគួរចោះដូង រួចទទួលទានភ្លាម មិនគួរទុកចោលយូរពេកនោះឡើយ ព្រោះគុណភាព នឹង ថយចុះ ។

*អ្នកគួរជ្រើសរើសយកផ្លែដូងណាដែលនៅខ្ចី ដើម្បីប្រាកដថាវាមានគុណ ប្រយោជន៍

ដើម្បីឱ្យសុខភាពល្អស្បែកភ្លឺថ្លា ក្មេងជាងវ័យអ្នកគួរទទួលទានទឹកដូង ឱ្យបានច្រើន៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here