មិនត្រូវការថ្នាំគីមី ល្បិចតូចៗកម្ចាត់មូស សង្កើច កន្លាត ស្រមោច កណ្តុរ កណ្តៀរ ខ្មូត

7345

សំបក ក្រូចឃ្វិចមានប្រសិទ្ធភាពអស្ចារ្យ ក្នុងការបណ្តេញមូលពពួកថ្នាំសម្លាប់សត្វល្អិតច្រើនមានក្លិនពិបាកទ្រាំនិងពុល ។ ល្បិចមួយចំនួនខាងក្រោមនេះ នឹងជួយអ្នកវិធីកម្ចាត់សត្វល្អិត ដោយមិនចាំបាច់ ត្រូវប្រើថ្នាំនៅតែមានប្រសិទ្ធភាពខ្ពស់ ។
– មូសសំបកក្រូចឃ្វិច៖ ចូរអ្នកបកសំបកក្រូចឃ្វិច, ក្លិនសំបកក្រូចមានប្រសិទ្ធភាពបណ្តេញមូសយ៉ាងប្រសិទ្ធភាព។ ក្រៅពីនេះ អ្នកអាចប្រើសំបកក្រូចឃ្វិចហាលស្ងួត និងយកទៅដុតនៅក្នុងបន្ទប់ ពុំត្រឹមតែកម្ចាត់បានមូសប៉ុណ្ណោះទេ តែអ្នកអាចបណ្តេញបានសត្វល្អិត១ចំនួនផ្សេងទៀត ។

Image may contain: food-ទឹកស្ករ៖ ដាក់ទឹកស្ករប្រមាណ ៣០ ទៅ ៥០មីលីលីត្រ ទៅក្នុងកែវគ្រីស្តាល់ និងដាក់នៅលើតុ ឬកន្លែងមានមូសច្រើន នៅក្នុងបន្ទប់។ ដោយស្វ័យប្រវត្តិសត្វមូស នឹងហិតដឹងក្លិនស្ករ និងហើរចូលក្នុងដប ស្លាបរបស់មូសនឹងត្រូវស្អិត ទៅក្នុងទឹកស្ករ ហើយនឹងមិនហើរបានទៀត។

No automatic alt text available.-សង្កើចប្រេងកាត៖ អ្នកអាចប្រើប្រេងកាតបន្តិច យកចង្កឹះមួយនិងសម្បើមបន្តិចជ្រលក់ប្រេងកាត, បន្ទាប់មកព្រួសជុំវិញគ្រែរបស់ខ្លួន។ ដើម្បីការពារសុខភាពរបស់មនុស្សគ្រប់គ្នាក្នុងគ្រួសារ, ក្រោយពេលព្រួស ប្រេងកាតស្នើគ្រប់គ្នាចេញពីបន្ទប់រង់ចាំ ពេលណាក្លិនប្រេងកាត់អនធុំ និងហើរអស់ទើបបន្តធ្វើសកម្មភាពធម្មតា ។ ពុំត្រឹមតែសង្កើចប៉ុណ្ណោះទេ ពពួកសត្វល្អិតផ្សេងៗដូចជា កន្លាត ក៏មិនអាចទ្រាំទ្របានក្លិនប្រេងកាតនេះ សត្វល្អិតផ្សេងៗហិតក្លិនប្រេងកាត់នឹងងាប់ ។

Image may contain: plant, nature and outdoor-កន្លាតទឹកស្ករ និងទឹកលាងចាន៖ អ្នកក៏អាចប្រើទឹកស្ករ និងបន្ថែមទឹកលាងចានបន្តិចទៅក្នុងនោះបន្ទាប់មកកូរ និងចាក់ចូលក្នុងចានទាបមួយ ល្បាយនេះទាក់ទាញកន្លាតបំផុត, ក្រោយពេលកន្លាតហិតក្លិនល្បាយនេះ ទៅក្បែរហើយ នឹងធ្លាក់ចូលចាន អ្នកនឹងទាក់បានកន្លាតយ៉ាងច្រើន ។អ្នកគួរដាក់ចានល្បាយនេះ នៅកន្លែងដែលមានកន្លាត ឆ្លងកាត់ច្រើន ដូចជាទូដាក់អាហារ លើតុ… ។

Image may contain: plant-ក្លិនត្រសក់ធ្វើឲ្យហ្វូងកន្លាតភ័យខ្លាចត្រលក់៖ កន្លាតស្អប់ក្លិនត្រលក់ណាស់ ហេតុនេះ អ្នកអាចកាត់ផ្លែត្រសក់ និងដាក់នៅក្នុងទូអាហាររបស់គ្រួសារខ្លួន ។ ក្នុង១រយៈពេលណានោះ ប្រសិនផ្លែត្រសក់ក្រៀម អ្នកអាចកាត់ចោលផ្នែកក្រៀម និងបន្ថយបណ្តេញបានសត្វកន្លាត ។

Image may contain: plant and outdoor-ខ្ទឹមបារាំង៖ ក្លិនខ្ទឹមបារាំង ជាក្លិនដែលកន្លាតស្អប់បំផុត ។ វិធីសាមញ្ញមួយ គឺអ្នកអាចកាត់ខ្ទឹមបារាំងជាបំណែកតូចៗ ។ បន្ទាប់មក អ្នកអាចដាក់នៅក្នុងចានចង្កឹះ ឬចានទាប ដើម្បីដេញកន្លាត ។

Image may contain: foodImage may contain: outdoor and nature
-ស្រមោចសំបកស៊ុតកិនម៉ដ្ឋ ជាវិធីកម្ចាត់ស្រមោចដ៏ល្អសំបកស៊ុត៖ ហាលស្ងួតសំបកស៊ុត និងកិនទៅជាម្សៅ ម្សៅនេះនឹងជារបស់បង្កជាក្លិនពិបាកទ្រាំឲ្យស្រមោច បន្ទាប់មក រោយទៅក្នុងកន្លែងមានស្រមោច។ ដូច្នេះអ្នកនឹងមានវិធីមួយ ដើម្បីបណ្តេញស្រមោចយ៉ាងប្រសិទ្ធភាព ។

Image may contain: foodImage may contain: food

ក្រូចឆ្មារ៖ អ្នកអាចច្របាច់ក្រូចឆ្មារស្រស់ទៅក្នុងសំបុកស្រមោច ឬកន្លែងស្រមោចប្រមូលផ្តុំ ឬ រោយសំបកក្រូចឆ្មារចិញ្ច្រាំល្អិតៗ ទៅលើនោះគឺហ្វូងស្រមោចនឹងបំបែករត់ចេញដោយខ្លួនឯង ។ ក្រៅពីនេះ គេនៅរោយទៅលើសំបុកស្រមោច នូវកាកកាហ្វេ ផេះ ម្សៅ ឬម្សៅម្រេច។

No automatic alt text available.

Image may contain: drink-កណ្តៀរ ខ្មូត៖ អ្នកអាចប្រើប្រាស់កបូរ៍ (Camphor) ក្លិនកបូរ៍ នឹងភាយចេញ ធ្វើឲ្យកណ្តៀរ ខ្មូត ស្អប់ និងខ្លាចមិនហ៊ានលេចមុខ ។

Image may contain: food

No automatic alt text available.-ម្ទេសមានប្រសិទ្ធភាពកម្ចាត់កណ្តៀរ ខ្មូតម្ទេស៖ អ្នកអាចកាត់ម្ទេស និងដាក់ចូលក្នុងចានតូច១ ដាក់ក្បែរកន្លែងមានកណ្តៀរ ខ្មូត ឧស្សាហ៍បង្ហាញខ្លួន។ ដូច្នេះ អ្នកនឹងបញ្ចៀសមិនឲ្យពួកវាមានវត្តមាននៅកន្លែងដែលអ្នកមិនចង់ ។

Image may contain: plant, food and outdoor– កណ្តុរ ក្រៅពីពពួកថ្នាំសម្លាប់កណ្តុរ ដែលអ្នកអាចទិញនៅទីផ្សារ អ្នកអាចបង្កើតដោយខ្លួនឯង នូវថ្នាំសម្លាប់កណ្តុរដ៏សាមញ្ញបំផុតមួយ។ ដំបូង អ្នកអាចត្រៀមបាយមានក្លិនក្រអូបប្រហើរ រួចច្របល់ជាមួយម្សៅស៊ីម៉ង់ត៍បន្តិច ។ ក្រោយពេលលាយហើយ អ្នកអាចដាក់នៅត្រង់កន្លែងកណ្តុរចេញចូលច្រើន ។ ពេលកណ្តុរស៊ីបាយនេះ ស៊ីម៉ង់ត៍នឹងស្រូបទឹក និង កករឹងមកវិញ ធ្វើឲ្យកណ្តុរត្រូវទល់លាមក ក៏ដូចពោះហើមប៉ោងឡើង ហើយនឹងងាប់។

Image may contain: one or more people and food

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here