(មានវីដេអូ) បច្ចេកទេសចិញ្ចឹមត្រីក្នុងស្រះប្លាស្ទិច

93

នេះជាវិធីសាស្រ្ត ចិញ្ចឹមត្រី ដែលផ្តល់ផលប្រយោជន៍ជាម្ហូបអាហារប្រចាំថ្ងៃ និងបង្កើនប្រាក់ចំណូលដល់គ្រួសារផងដែរ។ សូមបងប្អូន ជួយចែករំលែកអោយប្រជាកសិករយើងបានដឹង និងអនុវត្តផង។

ការរៀបចំស្រះ៖

– ជ្រើសរើសទីតាំងស្រះនៅជិតផ្ទះងាយស្រួលមើលថែ និងនៅកន្លែងដែលស្រលះមានពន្លឺថ្ងៃ មិនត្រូវធ្វើនៅក្រោមម្លប់ឈើនោះទេ

– ជីកស្រះមានទំហំល្មម ២មx៤ម ឬបណ្តោយទៅតាមទំហំប្លាស្ទិចដែលទិញបាន និងេជម្រៅ១ម៉ែត្រ

– ដាក់ក្រាលប្រភេទផ្ទាំងប្លាស្ទិចឲ្យពេញបាតស្រះ និងទុកឲ្យសល់ប្រវែង៣តឹកជុំវិញមាត់ស្រះ រួចដាក់ដីដាំស្មៅសង្កត់ពីលើជុំវិញមាត់ស្រះនោះ

– ដាក់ទឹកចូលកម្ពស់៣/៤ នៃស្រះ ដាក់ទឹកEM ១លីត្រ ដាក់ជីលាមកគោ ឬកាកសំណល់ឡេជីវឧស្ម័នប្រមាណ១បង្គីចាក់ចូលក្នុងស្រះនោះ ដាក់ត្រួយទន្ទ្រោនខែត្រមួយរទេះតូចចូលដើម្បីបង្កើតប្លង់តុង និងចំណីសម្រាប់ត្រី

– ដាក់កំប្លោក ត្រកួនខ្លះ និងចកតូចៗ ដើម្បីជាជម្រកដល់ត្រី ជួយបង្កើតចំណី និងបរិស្ថានធម្មជាតិក្នុងស្រះ ទុករយៈពេល ៧ថ្ងៃក្រោយទើបអាចដាក់ត្រីចិញ្ចឹមបាន។

វិធីដាក់ត្រីចិញ្ចឹម៖

– ទិញពូជត្រីពីកសិដ្ឋាន រួចដាក់ថង់ដែលមានកូននោះបណ្តែតក្នុងស្រះរយៈពេល១ម៉ោង នៅពេលមេឃត្រជាក់ រួចបើកមាត់ថង់បាចទឹកចូលឲ្យកូនត្រីចេញមកសន្សឹមៗ

– ក្នុង១ម៉ែត្រគូប អាចដាក់កូនត្រីបានប្រមាណ២០០ក្បាល ពេលលែងកូនត្រីរួចរយៈពេល២៤ម៉ោងក្រោយទើបឲ្យចំណីវាបាន

ការផ្តល់ចំណី៖

– ចំណីសម្រាប់កូនត្រី១ខែដំបូងមានដូចជាកន្ទក់ម៉ដ្ឋ ឬចំណីកូនត្រីដែលមានលក់នៅទីផ្សារ

– យើងអាចចិញ្ចឹមកណ្តៀរ ជន្លេន និងទិញចំណីពីទីផ្សារសម្រាប់ឲ្យវាស៊ីក្នុង១ថ្ងៃ២ដង

– រយៈពេល៤ខែក្រោយមកយើងអាចចាប់ផ្តើមប្រមូលផលបាន ដោយ១គីឡូត្រីអណ្តែងមានចំនួនពី៦-៨ក្បាល។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

វីដេអូ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here