ពេលកំពុងញ៉ាំបាយ គួរផឹកទឹកឬអត់!

778

-ប្រហែលធ្លាប់លឺការនិយាយតៗគ្នាថា មិនគួរផឹកទឹកអំឡុងពេល កំពុងញ៉ាំបាយនោះទេ។ អ្នកខ្លះពន្យល់ថា ការផឹកទឹកពេលកំពុងញ៉ាំបាយ អាចទៅបន្ថយជាតិអាស៊ីតក្នុងក្រពះ ខ្លះទៀតថា ផឹកទឹកពេលញ៉ាំបាយ អាចធ្វើឲ្យធាត់ និងអ្នកខ្លះថា ទឹកនឹងជំរុញអាហារដែលមិនទាន់រំលាយ ចូលទៅក្នុងពោះវៀន ជាដើម។-ការយល់ឃើញបែបនេះ គឺមិនត្រឹមត្រូវទេ។ ពេលដែលអ្នកផឹកទឹកចូលទៅ ជាធម្មតាវាស្ថិតនៅក្នុងក្រពះប្រហែល១០នាទីប៉ុណ្ណោះ មិនយូរដូចអាហារដែលអ្នកញ៉ាំឡើយ ហើយទឹកនឹងឆ្លងកាត់អាហារ ធ្វើដំណើរចេញពីក្រពះយ៉ាងលឿន។ ការផឹកទឹកពេលកំពុងញ៉ាំបាយ មិនជះឥទ្ធិពលអវិជ្ជមាន ដល់ល្បឿននៃ ការរំលាយអាហារ និងប៉ះពាល់ដល់សារធាតុចិញ្ចឹម ដែលមាននៅក្នុងអាហារ។ ម្យ៉ាងទៀត មិនមានការសិក្សាណាមួយបង្ហាញថា ទឹកអាចរុញច្រានអាហារ ឲ្យធ្លាក់ទៅក្នុងពោះវៀន មុនពេលត្រូវបានរំលាយទាំងស្រុង ក្នុងក្រពះនោះទេ។

-ដូច្នេះ បើអ្នកមានអារម្មណ៍ថា ស្រេកទឹកពេលកំពុងញ៉ាំបាយ អ្នកអាចផឹកបាន តែបើមិនស្រេកទេ មិនចាំបាច់ផឹកក៏បាន។ មិនថា ពេលកំពុងញ៉ាំបាយនោះទេ ទោះបីក្រោយញ៉ាំបាយហើយក៏ដោយ បើអ្នកមិនស្រេកទឹក មិនចាំបាច់ផឹកក៏បានដែរ។ ដោយឡែក គុណសម្បត្តិ នៃការផឹកទឹកពេលកំពុងញ៉ាំបាយវិញ នឹងជួយឲ្យអ្នកញ៉ាំអាហារតិចជាងមុន ដែលនេះមិនមែនជារឿងអាក្រក់ទេ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here