ពិសាទឹក ២លីត្ររក្នុងមួយថ្ងៃ អាចជួយឲ្យមានសុខភាពល្អ!

101

១-ប្រឆាំងជំងឺរលាកផ្លូវបង្ហូរនោម៖ការសិក្សាស្រាវជ្រាវបានសន្និដ្ឋានថា ទឹកបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយហានិភ័យនៃការបង្កជំងឺរលាកផ្លូវបង្ហូរនោម។

២-លាងសម្អាតជាតិពុល៖គ្រាន់តែពិសាទឹកមួយថ្ងៃ ២ទៅ៣លីត្រ វាបានជួយលាងសម្អាតនិងច្រាលចោល បាក់តេរី និងសារធាតុពុលទាំងឡាយ ដែលមាននៅតាមប្រព័ន្ធនៃសរីរាង្គរបស់យើង តាមរយៈតម្រងនោម និងថ្លើម។

៣-ធ្វើឲ្យស្បែកភ្លឺ និងស្រស់ស្រាយ៖ដូចបានរៀបរាប់ខាងលើ កោសិកាយើងត្រូវការទឹកជាចាំបាច់ មិនត្រឹមដើម្បីមុខងាររបស់វាទេ ថែមទាំងទ្រង់ទ្រាយនៃកោសិកាទៀតផង។ ដូចគ្នាផងដែរ កោសិកាស្បែកត្រូវការជាតិទឹកជាប្រចាំ ដើម្បីបង្កើនភាពសំណើមនៃស្បែក បំបាត់ភាពជ្រីវជ្រួញ និង ច្រាលចោលជាតិពុល និងមេរោគដែលជាប់នៅតាមចន្លោះកោសិកានៃស្បែក។

៤-ប្រឆាំងនឹងបញ្ហាក្រួសក្នុងតម្រងនោម៖ការពិសាទឹកឲ្យបានច្រើនជាដំណោះស្រាយដ៏ងាយស្រួល និងមានប្រសិទ្ធភាពបង្ការបញ្ហាក្រួសក្នុងតម្រងនោម។ក្រួសក្នុងតម្រងនោមច្រើនបង្កឡើងដោយសារការប្រមូលផ្តុំនៃសារធាតុរ៉ែច្រើននៅតម្រងនោម ហើយពុំមានជាតិទឹកលាងសម្អាតសារធាតុទាំងនេះចោល ទើបធ្វើឱ្យវាតោងតាមជញ្ជាំងនៃកោសិកាតម្រងនោម។ យូរៗទៅវានឹងបង្កជាដុំក្រួសតូចៗល្អិតជាច្រើន ហើយខ្លះក៏ជាដុំក្រួសធំៗដែលទាមទារឲ្យមានការវះកាត់យកចេញដើម្បីព្យាបាល។

៥-បង្ការបញ្ហាឈឺក្បាល៖លោកអ្នកដឹងទេថា ខួរក្បាលយើងត្រូវការទឹកយ៉ាងខ្លាំងបំផុត។ កង្វះនៃជាតិទឹក ងាយនឹងឲ្យលោកអ្នកឈឺក្បាលជាប្រចាំ។ ដូច្នេះបំពេញជាតិទឹករបស់លោកអ្នកឲ្យបានគ្រប់គ្រាន់ បញ្ហាឈឺក្បាលក៏ពុំងាយកើតទៀតដែរ។ ឧទាហរណ៍៖ មនុស្សត្រូវការចំណីអាហារដើម្បីរស់ ឯខួរក្បាលត្រូវការទឹកដើម្បីដំណើរការ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here