ពន្លៃ កំពូលឱសថដ៏យូរអង្វែងក្នុងសង្គមគ្រួសារខ្មែរ

690

រុក្ខជាតិ៖ ពន្លៃ

Image may contain: plantលក្ខណៈរុក្ខជាតិ៖ តិណជាតិមានមើម កម្ពស់ ១ ទៅ ១.៣ម។ មើមបែកក្តៀងច្រើន មានមើមពណ៌ស ខាងក្រៅ ខាងក្នុងពណ៌លឿងស្រស់ ដុះនៅស្ទើរគ្រប់តំបន់ ឬយកមកដាំធ្វើជាគ្រឿងទេស។ មើមមានរសជាតិល្វីង ប្រហាត ហិរ ក្លិនប្រហើរ។

Image may contain: plant, flower, outdoor and natureកបនឹងជម្ងឺ៖
-ស្លឹក៖ ស្រៀវស្រាញចុករោយ។

Image may contain: plant, flower, outdoor and nature-ផ្កា៖ ជាំ រំលាយដុំឈាម រំលាយឈាមអាក្រក់ ទំលាក់ឈាមរដូវ។


-ដើម៖ ជួយសំរួលការបត់ជើងធំ។

-ឫស៖ ព្យាបាលក្អួតឈាម ឈាមច្រមុះ។
-មើម៖ ធ្វើអោយរដូវដើរទៀង ឈាមច្រមុះ រលាកពោះវៀន ដើរខ្យល់ រាកមួល ឈឺធ្មេញ ក្អួតធ្លាក់ឈាម គ្រេច ថ្លោះ រោគសើរស្បែក បូស ផ្សះដំបៅ ឈឺរោយសាច់ដុំ។

Image may contain: plant, outdoor and nature

*មើមមានសារធាតុVeratroleដែលអាចបើកទងសួតមានប្រសិទ្ធិភាពក្នុងការព្យាបាលហឺតស្រួចស្រាវនិងរ៉ាំរ៉ៃនៃកូនក្មេង។

Image may contain: plant and foodវិធីធ្វើ និងប្រើប្រាស់៖យកមើមហាលឱ្យស្ងួត ប្រើក្នុងកម្រិត ២០ ទៅ ៣០ក្រាម ដាំទឹកហូបក្នុងមួយថ្ងៃ។

Image may contain: 1 person, food

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here