ពងមាន់ មានសារធាតុចិញ្ចឹមជាច្រើន!!

91

-ជាប្រភពនៃខ្លាញ់ Omega-3៖ពងមាន់ត្រូវបានគេសិក្សារកឃើញថា សំបូរទៅដោយសារធាតុ Omega3 ដែលជាប្រភេទអាស៊ីតខ្លាញ់មួយដ៏ល្អ ចូលរួមចំណែកយ៉ាងសំខាន់ដល់ការកំចាត់ចោលសារធាតុខ្លាញ់ ឬកូលេស្តេរ៉ុលមិនល្អដែលមាននៅតាមបណ្តោយសរសៃឈាម។

-ជាប្រភពនៃវីតាមីនA៖ការបរិភោគស៊ុតជារៀងរាល់ថ្ងៃ នឹងបំពេញបន្ថែមវីតាមីនA ដែលជួយការពារយើងពីជំងឺភ្នែកជាច្រើនដូចជា ការឡើងបាយក្នុងប្រស្រីភ្នែក និងជំងឺខ្សោយភ្នែក ជាដើម។

-ប្រភពនៃប្រូតេអ៊ីន៖ពងមាន់ ស្ថិតក្នុងចំណោមអាហារសំបូរប្រូតេអ៊ីន។ សារធាតុប្រូតេអ៊ីនជាម៉ូលេគុលយ៉ាងសំខាន់មិនអាចខ្វះបាន សម្រាប់ការលូតលាស់ ការសាងសង់រាល់ជាលិកានិងសរីរាង្គក្នុងខ្លួន ការផលិតអរម៉ូនសំខាន់ៗដើម្បីដំណើរការធម្មតានៃរាងកាយ។

-ស៊ុតមាន់មួយគ្រាប់មានសារធាតុប្រូតេអ៊ីនរហូតដល់ ៦ក្រាមឯណោះ ពោលគឺ ការហូបស៊ុតមួយគ្រាប់ ទទួលបានថាមពលរហូតដល់៧៨កាឡូរី។

-ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម៖ពងមាន់ផ្តល់ឲ្យនូវសារធាតុ Selenium ដែលជាប្រភេទសារធាតុប្រឆាំងអុកស៊ីតកម្ម។ សារធាតុនេះបានដើរតួនាទីយ៉ាងសំខាន់ដល់ការកាត់បន្ថយរ៉ាឌីកាល់សេរី និងសារធាតុពុលដល់កោសិកាផ្សេងៗទៀត។ កត្តាទាំងនេះពិតជាមានសារៈសំខាន់ដល់ការកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍កោសិកាមហារីកផងដែរ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here