ផ្កាស្នោ មិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងមានប្រយោជន៍ដ៏ពិសេស

986

ការពារជំងឺមហារីក ជំនួយភ្នែក បណ្តេញសារធាតុពុល សម្រកខ្លាញ់ ជួយឆ្អឹង អាចធ្វើនុំបានយ៉ាងឆ្ងាញ់ទៀតផង!
ជួយចែករំលែកបន្តផង!

ផ្កាស្នោជាបន្លែធម្មជាតិ គ្មានសារធាតុគីមី មានប្រយោជន៍ដល់សុខភាពយ៉ាងខ្លាំង ។
ដោយហេតុថា ផ្កាស្នោ បរិបូណ៌ទៅដោយ Vit B1 B2 B3 Vit C Carbohydrate Proteine , Fiber , VitA , Calcium , ដែក , Phosphorus…។ល។


ការបរិភោគផ្កាស្នោ អាចការពារជំងឺមហារីក  ជំនួយភ្នែក  បណ្តេញសារធាតុពុលទល់លាមក  ជួយឆ្អឹង សម្រកខ្លាញ់…។ល។


វិធីធ្វើនំផ្កាស្នោ
-ម្សៅអង្ករខ្សាយ១ពែង
-ផ្កាស្នោ២ពែង
-ស្ករស ២ ពែង
-ក្បាលខ្ទិះ លាយស្ករ និងអំបិល បន្តិច កន្លះ ពែង


-ដូងទុំស្ទើរ កោសដៃ ១ពែង
-អំបិល ១/២ ស្លាបព្រាកាហ្វេ
– ស្លឹកតើយ ៣ សន្លឹក
– ប្រឡេះផ្កាស្នោចេញពីទង លាងសម្រស់ទឹក រួចចាក់ដាក់ចានធំល្មម


– យកក្បាលខ្ទិះដែលលាយស្ករអំបិល រលាស់ លើផ្កាស្នោ យកម្សៅខ្សាយ រោយដាក់បន្តិចម្តង ឆ្លាស់ជាមួយក្បាលខ្ទិះច្របល់ឲ្យសព្វ ( ពេលលាយនេះ ត្រូវ ដាំទឹក ឡាំងសឹងទុកឲ្យហើយ ) ល្មមម្សៅជាប់ផ្កាស្នោល្អ


– យកស្បៃក្រាលឡាំងសឹង រួចចាក់ផ្កាស្នោរដែលច្របល់ខ្ទិះនិងម្សៅចូលដាក់ស្លឹកតើយ រួចចំហុយ ប្រមាណ២០នាទី ( ពេលចំហុយ បាន ១0 នាទី បើកគំរបដាក់ដូងកោស ចូលពីលើ រួច ចំហុយ ត ១០ នាទី ទៀត )
– ដួសនំផ្កាស្នោ ដាក់ចាន រោយស្ករស ពីលើជាការស្រេច ដែលយើងនឹងបាននំផ្កាស្នោដ៏ឈ្ងុយឆ្ងាញ់និងមានប្រយោជន៍ ដល់សុខភាព។

 


អត្ថបទ៖The Memmories

ជាធម្មតាក្រៅពីរូបមន្តនំខាងលើ ផ្កាស្នោជាទូទៅប្រើជាអន្លក់ និងធ្វើជាជ្រក់ យកមកឆីបានយ៉ាងឆ្ញាញ់ពិសា។ បងប្អូនខ្លះយកទៅស្លរម្ជូរក៏មាន យកទៅលាយម្សៅបំពងក៏មាន។ខាងក្រោមជារូបភាពមួយចំនួននៃផ្កាស្នោដែរបងប្អូនយើងនិយមធ្វើជាមុខម្ហូបសម្រាប់ពិសា។ គួរស្រក់ទឹកមាត់ឆីណាស់!!

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here