ប្លែកទៀតហើយ! វិធីបំបៅមែកស្វាយ ដោយយកឫសរបស់វា​ទៅបំបៅជាមួយមែក

221

ប្រជាកសិករយើងតែងតែប្រើវិធីបំបៅរុក្ខជាតិហូបផ្លែដូចជា ស្វាយ ល្មុត ធុរេន ដើម្បីបង្កាត់ពូជរុក្ខជាតិជំនួសការយកកូន ឬគ្រាប់ទៅដាំ ក៏ព្រោះតែវិធីបំបៅហើយយកទៅដាំបែបនេះ វាទទួលបានលទ្ធផលល្អ និងរហ័សជាងការយកកូនតូចៗ ឬយកគ្រាប់ទៅដាំ។

ខាងក្រោមនេះជាវិធីបំបៅមែកស្វាយ ដោយយកឫសរបស់វា​ទៅបំបៅជាមួយមែក សូមមើលពីវិធីធ្វើដូចខាងក្រោមនេះ៖

**សម្ភារៈប្រើប្រាស់**
-កូនកាំបិតស្រួច
-ឫសស្វាយ
-ដើមស្វាយដែលធ្លាប់មានផ្លែល្អៗ មិនធ្លាប់មានជម្ងឺ និងផ្លែច្រើន
-ខ្សែប្លាស្ទិចសម្រាប់រុំ
-ថង់ដាក់ល្បាយស្រកីដូង លាយជាមួយកំទេចស្លឹករុក្ខជាតិខ្លះ។

**របៀបធ្វើ**
– រកមើលមែកស្វាយ ដែលល្អទំហំប្រមាណប៉ុនកដៃ
– យកកាំបិតចិតសំបកមែកនោះជុំវិញ ៤កន្លែង ដោយចិតយក
**ទំហំ​ធំជាង​ឫសបន្តិច**
– ចិតឫសសម្រាប់យកមកបំបៅនេះឲ្យបញ្ឆិត និងស្រួចប្រវែង​សរុបប្រមាណ ២តឹក និងយកវាទៅដាក់ភ្ជាប់ទៅលើមែកស្វាយ ដែលចិតសំបករួច ហើយយកខ្សែរុំវាឲ្យជាប់។


– យកថង់ដែលមានស្រកីដូងរួចនោះ មកចងផ្អោបជុំវិញកន្លែង
បំបៅ​ឲ្យជាប់ ហើយជៀរសំបកជុំវិញ ដែលស្ថិតនៅខាងក្រោម​កន្លែងបំបៅនោះចេញ។
– ស្រោចទឹករាល់ថ្ងៃ រយៈពេលប្រមាណ ២ខែ វានឹងចាប់ផ្តើម​មាន​ឫស ហើយនៅពេលដែលវាមានឫសច្រើនហើយអ្នកអាចយកវា​មកដាំបានហើយ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here