ប្រេងដូង ប្រមូលផ្តុំអាថ៌កំបាំងជាច្រើន!

123

១- សក់៖សម្រាប់ផ្នែកសក់ ប្រេងធម្មជាតិប្រភេទនេះ ត្រូវគេប្រើជា៖– ក្រែមបន្ទន់សក់៖ ទោះជាសីតុណ្ហភាពក្នុងបន្ទប់ ត្រជាក់ ឬក្តៅក៏ដោយ លាបសក់ជាមួយប្រេងដូងរយៈពេលប៉ុន្មានម៉ោង នឹងធ្វើឲ្យសក់កាន់តែរឹងមាំ កាន់តែល្អប្រសើរ ដោយសារក្នុងប្រេងដូងសម្បូរវីតាមីន E វីតាមីន K និងជាតិដែក។

– ធ្វើឲ្យសក់ភ្លឺរលោង៖ ដោយសារសេរ៉ូមបន្ទន់សក់មានសារធាតុស៊ីលីកូនច្រើន (បង្កកម្ទេចធូលីជាប់សក់) គួរប្រើប្រេងដូងមិនទាន់ចម្រាញ់ជំនួសវិញ អាចជួយឲ្យយើងសក់ទន់ល្អ។– ប្រេងសម្អាតស្បែកក្បាល៖ ស្បែកក្បាល និង សក់ អាចមានបាក់តេរីច្រើនជាងអ្វីយើងគិតទៅទៀត។ ប៉ុន្តែដោយសារប្រេងដូង មានលក្ខណៈសម្បត្តិប្រឆាំងផ្សិត និងបាក់តេរីបានល្អ នាំឲ្យប្រេងដូង គឺជាអ្នកការពារស្បែកក្បាលស័ក្តិសមបំផុត។

– កម្ចាត់អង្គែ៖ ក្រៅពីអាចសម្អាតបាក់តេរី និងផ្សិត អាស៊ីដខ្លាញ់ក្នុងប្រេងដូង អាចជួយដោះស្រាយបញ្ហាសក់ខូច និងកម្ចាត់អង្គែយ៉ាងមានប្រសិទ្ធភាព។ យើងអាចលាយជាមួយប្រេងធម្មជាតិមួយចំនួន ដូចជា ផ្កាឡាវេនឌ័រ ឬប្រេងរុក្ខជាតិរ៉ូសម៉ារី (Rosemary) ដើម្បីក្លាយជាសាប៊ូកក់សក់។២- ស្បែក៖សម្រាប់ផ្នែកស្បែក ប្រេងធម្មជាតិប្រភេទនេះ ត្រូវគេប្រើជា៖– ជាតិផ្តល់សំណើម៖ បើយើងប្រើប្រេងដូងលើផ្ទៃមុខ ឬរាងកាយ ប្រេងដូងដើរតួនាទី ជាអ្នកផ្តល់សំណើមធម្មជាតិជួយទ្រទ្រង់កោសិកាស្បែក។

– ព្យាបាលប្រឆាំងភាពចាស់៖ ដោយសារ ផ្ទុកពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ហេតុនេះប្រេងដូង អាចជួយទប់ស្កាត់កំណើនរ៉ាឌីកាល់សេរីក្នុងរាងកាយ ជួយឲ្យមើលទៅកាន់តែក្មេងជាងវ័យ ស្បែកទន់ និងមានពន្លឺ។– ប្រេងកាត់គល់ក្រចក៖ មិនត្រឹមតែអាចជួយធ្វើក្រចករឹងមាំប៉ុណ្ណោះទេ ប្រេងដូង នៅជួយព្យាបាលស្បែកគល់ក្រចកខូច រក្សាអនាម័យម្រាមដៃ និងជើង តាមរយៈការប្រឆាំងផ្សិត និងបាក់តេរីថែមទៀតផង។

៣- មុខ៖សម្រាប់ផ្នែកមុខ ប្រេងដូងត្រូវគេប្រើជា៖– Highlighter៖ ពេលយើង Makeup គួរប្រើប្រេងនេះផាត់លើថ្ពាល់ ព្រោះអាចបង្កើនពណ៌ធម្មជាតិរបស់ស្បែក និងបញ្ចេញពន្លឺស្រស់ស្អាត។

– លុបគ្រឿងតុបតែងមុខ៖ អាចប្រើជូតម៉ាស្ការ៉ាដែលកកលើរោមភ្នែក និងគ្រឿងតុបតែងភ្នែកផ្សេងទៀត ងាយលុបសារធាតុទាំងនោះចេញ។

– ក្រែមជំនួយស្បែកក្រោមភ្នែក៖ ស្បែកស្តើងនៅក្រោមភ្នែក ជាកន្លែងងាយបង្ហាញស្នាមជ្រីវជ្រួញ។ ដោយសារ ប្រេងដូងសម្បូរជាតិសំណើម អាចប្រើដើម្បីទប់ស្កាត់ភាពជ្រីវជ្រួញ ហើយអាស៊ីដខ្លាញ់ មានក្នុងប្រេងធម្មជាតិនេះជួយបន្តឹងស្បែកទៀតផង។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here