ប្រេងដូងជួយឲ្យរក្សាស្បែកឲ្យនៅក្មេងជាងវ័យ!

5706

ពីមុន ខ្ញុំមិនជឿទេ នៅពេលដែលលោកយាយអាយុ 80 ឆ្នាំ ដែលខ្ញុំបានជួបនៅទីក្រុងដូវីល និយាយប្រាប់ថា លោកយាយ មានស្បែករលោង ហើយសក់ខ្មៅរក្រិប ធម្មជាតិ ដោយសារតែលោកយាយលាបប្រងដូងជាប្រចាំតាំងពីក្មេងមក !!! ហេហេ ខ្ញុំពិបាកជឿណាស់តើនេះ !!!

ដល់ខ្ញុំ ប្រទេះឃើញអត្ថបទរុក្ខជាតិវិជ្ជាសាស្ត្រមួយនេះ ទើបខ្ញុំជឿហើយបានអនុវត្តន៍គឺដូច្នេះមែនតើ។ ចាស់បុរាណខ្មែរមិនអន់ ទេណា !!

ប្រេងដូងចំរាញ់ចេញពីធម្មជាតិពិតៗ មិនមានលាយសារធាតុអ្វីទាំងអស់ មិនត្រឹមតែមានតំលៃថោកនោះទេ ថែមទាំងមានប្រយោជន៍ជាពិសេសដល់ស្បែករបស់យើង បើយើងប្រៀបធៀបទៅនឹងប្រេងផ្សេងៗទៀតក្នុងការរក្សាសំរស់ ៖

–           ប្រេងដូង ដែលមាន សម្បូរណ៍ ដោយ ប្រេងហូរបៀរនោះ វាធ្វើឲ្យស្បែកយើង សើម ទន់ល្មើយ មិនស្ងួត

–           ប្រេងដូង មានជាតិ អាស៊ីត ឡូរិក ដល់ទៅ 50 ភាគរយ ។ ហើយជាតិ អាស៊ីតនេះ វាយធ្វើឲ្យ

–           ស្បែកយើង ស

–           បំបាត់ ស្លាកស្នាម

–           ជួយទប់ការ ជ្រីវជ្រួញ និងធ្វើ ឲ្យយើងក្មេងជាងវ័យ

–           ប្រេងដូង មានថាមពល ខ្លាំងក្លា ក្នុងការកំចាត់ បាក់តេរី នៅលើស្បែកយើង

–           ប្រេងដូង ជួយ សំរាលយើង ទប់នូវ ជំងឺ កង់ស៊ែរ ស្បែក

–           ប្រេងដូង សម្បូរ វីតាមីន A និង E ជួយ ឲ្យយើង មានស្បែកថ្មី រលោង

–           ប្រេងដូង ជួយប្រឆាំង នូវជំងឺ មុខក្រហម ដោយសារតែ កំដៅថ្ងៃ

របៀបយកប្រេងបែបអឺរ៉ុប

–           យើងយកដូងមកកោសវា យើង កុំលាយទឹក ច្របាច់យកខ្វិះ គឺ ប្រេងសុទ្ធ របស់វា

–           យើង មិនចាំបាច់ យកវា ទៅ រំងាស់ ទេ ។ គឺ ធ្វើ ដូច្នេះ ដើម្បី កុំឲ្យបាត់ សារធាតុសំខាន់ៗ នៅក្នុងប្រេងដូង ។

របៀបចាស់បុរាណខ្មែរ

–           យើងយកដូងមកកោស

–           ដាក់សាច់ដូងកោស រួចលាយទឹក

–           ច្របាច់យកខ្ទិះ រួចយកខ្ទិះទៅរំងាស់ រហូតដល់ចេញជាប្រេងដូង

របៀបប្រើប្រេងដូងដើម្បីទទួលបានសំរស់ក្មេងជាងវ័យ

–           ត្រូវលាងមុខឲ្យស្អាតមុនគេង

–           រួចយកប្រេងដូងមកលាបលើមុខរបស់យើងរាល់ថ្ងៃ

–           យើងអាចយកប្រេងដូងទៅលាបលើសក់ រួចកក់ចេញ ដើម្បីឲ្យសក់យើងរលោង ហើយនៅខ្មៅ ។

សូមសាកល្បងមើលមិនខុសទេ ។

ប្រែសម្រួលដោយ អាម៉េនដា គឹម

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here