ប្រភេទសាច់រោលផ្សែង ងាយបង្កមហារីក ជាងបារី!

103

វេជ្ជបណ្ឌិត នៅមន្ទីរពេទ្យ Goverment General (កាណាដា) បានប្រកាសថា៖ សាច់រោលផ្សែង , សាច់ក្រហម, ត្រី ត្រូវបានប្រឡាក់គ្រឿងទេសរួច ចំអិនផ្ទាល់លើសីតុណ្ហភាពខ្ពស់ ជាមូលហេតុមួយ ក្នុងចំណោមមូលហេតុ ជួរមុខបង្កជំងឺមហារីក ។
វេជ្ជបណ្ឌិត បានឲ្យដឹងថា៖ សាច់ ឬត្រីអាំង រោលផ្សែង នៅសីតុណ្ហភាពខ្ពស់ ឆាប់កកើតជា សារជាតិពុល បង្កគ្រោះថ្នាក់ឲ្យសុខភាព។ ពេលចូលក្នុងសរីរាង្គ ការបំផ្លាញរបស់វា នៅខ្លាំងជាងច្រើនប្រៀបនឹង ការជក់បារី ឬទទួលទានស្រា ។
ដើម្បីឈានដល់ការសន្និដ្ឋានខាងលើ ពួកវេជ្ជបណ្ឌិត បានស៊ើបអង្កេតលើ អ្នកជំងឺមហារីក , អ្នកមានសុខភាពល្អ ១០១ នាក់ អំពីរបៀបរបបរស់នៅ និងទម្លាប់ទទួលទានប្រចាំថ្ងៃ ។ លទ្ធផលបង្ហាញថា អ្នកទទួលទានសាច់ រោលផ្សែង ច្រើនមានហានិភ័យ កើតមហារីកខ្ពស់ ជាង ៩ ដង ប្រៀបនឹងអ្នកមិនទទួល ទានអាហារនេះ ។
ទិន្នន័យក៏បង្ហាញថា អ្នកជក់បារីជាប្រចាំ មានហានិភ័យ កើតជំងឺខ្ពស់ជាង ប្រៀបនឹងធម្មតា ៨​ ដង ។ ក្នុងពេលនោះ អ្នកញៀនស្រា មានហានិភ័យ កើតជំងឺខ្ពស់ជាង ៤ ដង។ នេះពុំមែនជាលើកដំបូងទេ ដែលគេរកឃើញ ទំនាក់ទំនង រវាងសាច់រោលផ្សែង និងជំងឺ។ 
មុននោះ វិទ្យាស្ថានមហារីកអាមេរិក ធ្លាប់បង្ហាញពីគ្រោះថ្នាក់មហារីក ក្នុងការទទួលទានសាច់អាំង ក៏ដូចជា ដំណើរការកែច្នៃសាច់ ។ ជាក់ស្តែងប្រើប្រាស់ធ្យូងថ្ម ឬឧស្ម័នដើម្បីចម្អិនងាយបញ្ចេញ polycylic aromatic hydrocar bons (PHH) ឥទ្ធិពលផ្ទាល់ដល់សរីរាង្គ ក៏ដូចច្បាមជាប់នៅអាហារ ។
លទ្ធផលពិសោធន៍ បានបង្ហាញថា សារជាតិនេះ ងាយបង្កមហារីកនៅសត្វ៕

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here