បច្ចេកទេសដាំប័រ ឆាប់បានផ្លែ !!

2235

ប៊័រជាប្រភេទដំណាំងាយដាំស៊ាំនឹងតំបន់ដីសោះកក្រោះដូចជា៖ស្ងួតហែង ដីខ្សោះជីវជាតិជាដើម។​​ផ្លែប៊័រមានសារធាតុចិញ្ចឹមខ្ពស់និងមានតំលៃល្អផងដែរនៅលើទីផ្សា។

+ដីដាំដុះនិងរដូវកាល៖​​
ដើមប៊័រដាំបាននៅលើដីច្រើនប្រភេទ ប៉ុន្តែសមស្របបំផុតគឺលើដីក្រហមបាសាល់។ នៅតំបន់ខ្ពង់រាប ប៊័រតែងបានដាំនៅដើមរដូវវស្សា(ពីខែឧសភាដល់ខែកក្កដា)។


+ដង់ស៊ីតេនិងរបៀបដាំ៖
-ដង់ស៊ីតេ៖ក្នុងលក្ខខណ្ឌដីដែលដាំតែប៊័រមួយមុខនោះគឺដាំដោយគម្លាតពី៨ ម៉ែត្រx៧ ម៉ែត្រ(១៨០ដើមក្នុងមួយហិកតា)បើដាំឆ្លាស់នឹងកាហ្វេនោះគឺដាំ៩ម៉ែត្រx៩ ម៉ែត្រឬ៩ម៉ែត្រx១២ម៉ែត្រ(១២៥ដើមក្នុងមួយហិចតា)។

-របៀបដាំ៖ជីករណ្ដៅរាងបួនជ្រុងស្មើមួយជ្រុងៗទំហំ៦០សង់ទីម៉ែត្រ ដាក់ជីទ្រាប់បាតក្នុងរណ្តៅនីមួយៗពី១៥-២០ គីឡូក្រាមដោយប្រើជីលាមកសត្វផុយរលួយ(ដាក់បន្ថែមមេតំបែរជីវសាស្ត្រ)ប៉ូតាស្យូម០,៥គីឡូក្រាម រោយកំបោរពី០,៣ – ០,៥ គីឡូក្រាម។បញ្ចុះថង់កូនពូជចូលក្នុងរណ្ដៅមុខថង់ទាបជាងមាត់រណ្ដៅ៥សង់ទីម៉ែត្រត្រួយបែរទៅរកទិសនៃខ្យល់ហើយលុបដីវិញ។ ដើមប៊័រទើបនឹងដាំត្រូវបាំងកំដៅថ្ងៃនិងដោតជន្លង់។

+ដាក់ជី៖
ពេលដែលដើមនៅតូចដាក់ជីពី៤-៥ដងក្នុងមួយឆ្នាំបរិមាណដាក់ជីអាស្រ័យទៅតាមអាយុកាលនៃដើម។ នៅពេលដែលដើមផ្តើមផ្ដល់ផ្លែតំរូវការជី kaliខ្ពស់ជាងមុនបរិមាណដាក់ជីនឹងមានលំនឹងនៅឆ្នាំទី៩ទី ១០។ចាំបាច់ត្រូវដាក់បន្ថែមកំបោរនិងជីសរីរាង្គបាញ់បន្ថែមនូវបណ្ដាប្រភេទជីលើស្លឹកដូចជា៖ Alpha Super, Antonic ប្រើជី Grow More មុននិងក្រោយពេលដាក់ជីលើកទី៤។


+ស្រោចស្រពទឹកនិងផ្អាប់គល់៖
ដើមប៊័រត្រូវការបរិមាណទឹកល្មមប៉ុន្តែត្រូវស្រោចច្រើនដង។អាចស្រោចពី១០-១៥ថ្ងៃម្តងក្នុងរដូវប្រាំង គួបផ្សំនឹងការផ្អាប់គល់ មិនចាំបាច់ស្រោចអោយជោគដីពេកនោះទេ។

+របៀបបង្ការកំចាត់ដង្កូវជំងឺ៖
ដើមប៊័រតែងត្រូវរងជម្ងឺមួយចំនួនដូចជា៖-ជំងឺរលួយឫស៖ដើមមានជំងឺស្លឹកសោះអង្គើយ មែកងាប់បណ្ដើរៗពីចុងចុះដល់តួដើម។ត្រូវរកឃើញទាន់ពេលនូវស្នាមស្អុយទាំងឡាយលើតួដើមកោសចេញអោយស្អាតនិងលាប sulfate ស្ពាន់កំបោរខាប់។ នៅពេលដែលដើមងាប់គួរដុតកំទេចចោលដើម្បីកុំអោយជំងឺឆ្លងរាលដាល។

-ជំងឺស្វិតស្រពោន៖ស្លឹកស្វិតងាប់យ៉ាងឆាប់ ចាំបាច់ត្រូវប្រើថ្នាំAnvil,Daconil, Aliette ដើម្បីបង្ការជំងឺ៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here