បច្ចេកទេសដាំប៉េងប៉ោះ

96

*ការរៀបចំដី*
-​ រៀបចំដី​ និងលើករងអោយបានត្រឹមត្រូវ​ ដើម្បីជួយដល់ការលូតលាស់របស់ឬស​។
-​ មានចន្លោះគុម្ព​ និងចន្លោះរង្គត្រឹមត្រូវ​ ងាយស្រួលក្នុងការសោចស្រព្វ
-​ ប្រើកៅស៊ូប្លាស្ទិច​ និចំបើងគ្រប់រង​ ដើម្បីកាត់បន្ថយស្មៅ​ និងសត្វល្អិតចង្រៃ
-​ ប្រើជីទ្រាប់បាត​ 20-20-15 ចំនួន​ ៦០ក្រាម/ម៉ែត្រការ៉េ
-​ លាមកគោ​ ឬកំប៉ុស្តិ៍​ ចំនួន​ ៣គីឡូ/២ម៉ែត្រការ៉េ
-​ ជ្រុំដីអោយបានសពល្អ

* ការលើករង*
-​ ទទឹងរង​ ១ម
-​ កំពស់រង​ ៣០សម​ (រដូវប្រាំង​ ២០សម)
-​ ចន្លោះរង​ ៥០សម

*ការបណ្តុះកូននិងការដាំ*
-​ ប្រើល្បាយដីដែលមានគុណភាពល្អ
-​ ប្រើស្បៃការពារកូនអោយបានត្រឹមត្រូវ
-​ គ្រប់គ្រង់សំណើមដីកូនបណ្តុះបានល្អ
-​ ពង្រឹងកូនមុនពេលដាំ
-​ មុនពេលដាំត្រូវប្រើថ្នាំការពារ
-​ កាត់បន្ថយការស្រោចទឹកមុនពេលដាំ
-​ ដាំកូននៅពេលល្ងាច
-​ កុំដាំកូនជ្រៅពេក

*សត្វល្អិតចង្រៃបំប្លាញ់ប៉េងប៉ោះ*
-​ រុយស
-​ ទ្រីប
-​ ដង្កូវចោះផ្លែ
-​ ដង្កូវសីញ៉េ
-​ ម៉ាយ
– របៀបការពារដោយប្រើថ្នាំពុលដូចជា​ Dinotefuran, Thaimetothaim, Imidacloprid, Abamectin.

*ជំងឺដែលបំប្លាញលើប៉េងប៉ោះ*
-​ ជំងឺផ្សិត​ លេតប្លាយ
-​ ជំងឺផ្សិត​ អៀលីប្លាយ
-​ វីរុស​ មូសាអីច
-​ វីរុស​ រួញស្លឹក
-​ វិធានការការពារដោយប្រើថ្នាំ
Chlrothalonil, Mancozeb, Propanocarb, Metalaxy.

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ប្រភពៈ​ បណ្ណាល័យកសិកម្ម

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here