បច្ចេកទេសដាំដើមម្រុំ រួមជាមួយនឹងអត្ថប្រយោជន៍ដ៏សម្បូរបែបនៃរុក្ខជាតិម្រុំ

130

-ដើមម្រុំ គឺជារុក្ខជាតិលូតលាស់លឿនបំផុត
-វាអាចលូតលាស់បានរហូតដល់៤ម៉ែត្រក្នុង១ឆ្នាំ និងមានកំពស់ពី៦ម៉ែត្រទៅ១៥ម៉ែត្រនៅពេលពេញវ័យ

 


-ដើមវាមានឫសកែវវែង ធ្វើអោយវាធន់នឹងភាពរាំងស្ងួត និងលូតលាស់បាននៅតំបន់ដែលមានកម្រិតទឹកភ្លៀងប្រចាំឆ្នាំពី ២៥០ម.ម ទៅ ១៥០០ម.ម
-ដើមម្រុំដាំបានល្អលើដី ខ្សាច់និងដីល្បាយខ្សាច់ តែវាក៏អាចធន់នឹងដីឥដ្ឋដែរ ប្រសិនបើគ្មានទឹកដក់ដើមម្រុំអាចស៊ាំនឹងកម្រិតអាស៊ីត ph ពី ៥ ទៅ ៩ និងលូតលាស់ល្អពេលមានការគ្រប ទទួលបានទឹក និងជី


-គេអាចដាំម្រុំពីកូនបណ្តុះ ឬពីគ្រាប់ដែលដាំផ្ទាល់នឹងដី
-គ្រាប់ម្រុំអាចយកមកដាំភ្លានបាន បន្ទាប់ពីវាទុំ


-គ្រាប់ម្រុំអាចទុកបានរហូតដល់រយៈពេល១ឆ្នាំ ប៉ុន្តែអត្រាដំណុះអាចធ្លាក់ចុះមកត្រឹម ៦០- ៧០% ប៉ុណ្ណោះ
-ក្នុងរយៈពេល៣ឆ្នាំ ដើមម្រុំអាចផ្តល់ផ្លែពី ៤០០ ទៅ ៦០០កួរ ក្នុង១ឆ្នាំ ដែលក្នុង ១កួរៗ មានចាប់ពី ១០គ្រាប់ឡើងទៅ
-ដើមម្រុំចាស់អាចផ្លែរហូតដល់ទៅ១៦០០កួរក្នុង១ឆ្នាំ។

អត្ថបទបច្ចេកទេសលម្អិតបន្ថែម៖

គេអាចដាំម្រុំបាន2របៀប
ទី1 គេដាំដោយគ្រាប់
ទី2 គេដាំដោយការកាត់បណ្តុះ។


ការដាំម្រុំ ដោយការកាត់បណ្តុះត្រូវធ្វើអ្វីខ្លះ?
-ជ្រើសរើសដើម រឺមែកចាសធំល្អ (អាកាលចាប់ពី1ឆ្នាំឡើង)
-កាត់មែកជាកង់ៗ ប្រវែង 5តឹក


-យកមែកខាងគុលដែលកាត់រួចដាក់ដាំក្នុងថង់ខ្មី (កាទោងបណ្តុះ)
-រឺយកដាក់ដាំក្នុងដីដែលបានរាប់រយរួចហើយ


-យកថង់ផ្លាស្ទីក រឺលាបខ្លាញគោ នៅលើចុងមែកដែលកាត់រួច
-ព្យាយាមស្រោចទឹក ថែទាំរបស់ដល់ ដើមម្រុំលាស់ត្រួយថ្មី

សូមបញ្ជាក់ថា ដាំតាមវិធីកាត់បណ្តុះនេះ អាចទទួលបានជោគជ័យ តែ50%ទៅ80%បណ្តោះ ដែលអាចដុះល្អ។

ប្រភព៖ កសិកម្មដំណាំម្រុំ

ស្លឹកម្រុំត្រូវបានគេដាក់ថា ជាឱសថទេវតា ដែលព្យាបាលជំងឺច្រើនមុខ ជាពិសេស វេជ្ជបណ្ឌិតបានបញ្ជាក់ថា អាចធ្វើអោយអ្នកស្រកទង្ងន់ ក្មេងជាងវ័យ និងជាអាហារបំប៉នច្រើនមុខទៀត។

ប្រភព៖ ទំនើបភាវូបនីយកម្មខ្មែរ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here