ឯកសារបច្ចេកទេសកសិកម្ម
រូបភាព
ដោយ: Uddam
១.ការរៀបចំដី
– ភ្ជួរដីហាល ៣-៤ថ្ងៃ រួចភ្ជួរឱ្យម៉ដ្ឋ
– លើករងទទឹង ៨តឹក បណ្តោយតាមទំហំដី កម្ពស់ ១តឹក
– សងខាងរងត្រូវលើកដីឱ្យខ្ពស់ជាងផ្នែករងកណ្តាល
– ពង្រាបដីកណ្តាលរងឱ្យស្មើ។២. ការរៀបចំដាំ
– កិនបំបែកគ្រាប់ពូជជីវ៉ាន់ស៊ុយ
– ព្រោះគ្រាប់ពូជលើរង
– ដាក់ជីកំប៉ុស ដីដំបូក
– គ្របចំបើងពីលើ
– ស្រោចទឹក។
៣. ការថែទាំ
– ស្រោចទឹក ១ថ្ងៃ ២ដង ព្រឹក និងល្ងាច
– បោចស្មៅ ជ្រួយដី។
* ជីវ៉ាន់ស៊ុយលូតលាស់មិនសូវល្អ បើប្រើជីគីមី។
៤. ការប្រមូលផល
– ក្រោយដាំបាន ៩០ថ្ងៃ អាចប្រមូលផលបាន ៕
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត


