បច្ចេកទេសដាំខ្ញីក្នុងការ៉ុងឬបាវស៊ីម៉ង់តិ៍ !!

1201

បច្ចេកទេសដាំខ្ញីក្នុងការ៉ុងឬបាវស៊ីម៉ង់តិ៍
-ការុង ២៥ ឬ៥០គីឡូ សម្រាប់ដាំ
-មើមពូជខ្ញី
-ដីស្រែស្រទាប់លើ លាយជាមួយជីកំប៉ុស្ត អង្កាម និងកំទេចស្លឹកឈើ។

+វិធីដាំ៖
-បើយើងយកការុង៥០គីឡូនោះយើងត្រូវបត់វាយកត្រឹមពាក់កណ្តាល បើការុង២៥គីឡូមិនបាច់បត់ទេ និងដាក់គំលាត៥តឹក ឬអាចដាក់ជាប់គ្នាក៏បាន
-ចាក់ល្បាយដីចូលក្នុងការុងនោះកម្ពស់៣តឹក

-យកមើមពូជខ្ញីដែលមានដុះពន្លកស្រាប់មកដាក់ដាំចំកណ្តាល
ជម្រៅកន្លះតឹក រួចយកចំបើងគ្របពីលើ ហើយដាក់ការុងដែលយើងដាំនៅកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមិនលិចទឹក។

+ការថែទាំ៖
-ត្រូវស្រោចទឹកជាប្រចាំ និងត្រូវដាក់បន្ថែមទឹកជីកំប៉ុស្តរាល់២អាទិត្យម្តង
-ធ្វើការសំអាតស្មៅចេញ
-អាយុចាប់៤-៥ខែយើងអាចចាប់ផ្តើមប្រមូលផលបានហើយ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here