បច្ចេកទេសដាំក្រូចឆ្មារតាមវិធីបង្កាត់ពួជខ្មែរ-ជប៉ុន ធន់នឹងជម្ងឺ ទទួលបានទិន្នផលខ្ពស់

166

១.ការរៀបចំដីសំរាប់ដាំក្រូចឆ្មារ
យើងអាចប្រើវិធីមួយទៀតដែលពេញនិយមនាពេលបច្ចុប្បន្នគឺការដាំក្នុងលូ។ វិធីមួយទៀតគឺដាំផ្ទាល់នឹងដី មុនដំបូងយើងត្រូវភ្ជួរដីអោយរាបស្មើរល្អ រួចកាប់រណ្តៅទំហំប្រហែលន្លះម៉ែត្របួនជ្រុង

ដោយទុកគន្លាតពីគ្នាចន្លោះពីដើមមួយទៅដើមមួយប្រវែងពី ៥ – ៦ ម៉ែត្រ ទៅតាមស្ថានភាពដីល្អ និង មិនសូវល្អបន្ទាប់មកត្រូវដាក់ជីធម្មជាតិ គឺជីកំប៉ុស្តិ៍ ឫ ជីលាមកសត្វផ្សេងៗទៀត។
២.ការជ្រើសរើសពួជពួជក្រូចឆ្មាររបស់លោកគឺពួជក្រូចឆ្មារក្នុងស្រុក ពីព្រោះពួជក្នុងស្រុកមានអតិថិជនទទួលស្គាល់ពីគុណភាពរបស់វារួចទៅហើយ ណាមួយមានវាលក្ខណៈធន់ទៅនឹងអាកាសធាតុក្នុងប្រទេសយើងផង។

វិធីជ្រើសរើសពួជក្នុងស្រុកគឺត្រូវយកក្រូចឆ្មារណាដែលមានផ្លែធំ សំបកស្តើង គ្រាប់តិច ទឹកច្រើន ធន់នឹងជម្ងឺ លក្ខណៈពិសេសរបស់លោកនោះគឺ លោកបាននាំយកពួជក្រូចឆ្មារពីប្រទេសជប៉ុន
មកធ្វើជាជើងទំរពួជក្នុងស្រុក ដោយសារពួជក្រូចឆ្មារដែលនាំមកពីប្រទេសជប៉ុនមានការលួតលាស់ឆាប់រហ័ស និង ធន់ទៅនឹងអាកាសធាតុ

ប៉ុន្តែផ្លែរបស់វាមានរសជាតិមិនសូវឆ្ងាញ់ដូចក្រូចឆ្មារពួជក្នុងស្រុកយើងទេទើបលោកជ្រើសរើសវិធីបែបនេះដើម្បីបង្កាត់ពួជដើម្បីអោយទទួលបានទិន្នផលខ្ពស់។
៣.ការថែរទាំ
បន្ទាប់ពីការកាត់ដើមក្រូចឆ្មារក្នុងស្រុកមកបង្កាត់ជាមួយពួជក្រូចឆ្មារដែលនាំមកពីប្រទេសជប៉ុនបានរយះពេលពី ៦ ទៅ ៧ ខែ ទើបយើងអាចយកវាមកដាក់ដាំក្នុងរណ្តៅ ឬលូ ដែលយើងបានត្រៀមរួចជាស្រេចសម្រាប់ដាំ ពេលដែលដាំយើងត្រូវកប់គល់របស់វាត្រឹមមួយតឹករួចលុបដីវិញ ហើយស្រោចទឹកជាប្រចាំ។

ក្នុងការដាំពេលដំបូងដូចនេះយើងត្រូវស្រោចទឹកវាជាប្រចាំក្នុងមួយថ្ងៃស្រោចទឹកវាពីរដងគឺព្រឹក និង ល្ងាចស្របពេលនោះក៏ត្រូវដាក់ជីសរីរាង្គដើម្បីអោយដើម និង ស្លឹករបស់វាលូតលាស់បានល្អ បន្ទាប់ពីថែរក្សាររយះពេលពីរឆ្នាំ ទើបយើងអាចទទួលផលពីវាបាន។


ការដាំក្រូចឆ្មារតាមវិធីបង្កាត់បែបនេះចេញផ្កាផ្លែមិនប្រកាន់រដូវនោះទេ គឺបន្ទាប់ពីប្រមូលផលរួចវានឹងចេញផ្កាបន្តបន្ទាប់រៀងរាល់ពេល។ បន្ទាប់ពីប្រមូលផលរួចយើងត្រូវដើរមើលតាមដើម រកមែកដែលងាប់ ឫ មែកដែលធ្វើអោយចង្អៀតដើមយើងត្រូវកាត់វាចោល និង

មែកផ្សេងៗទៀតដែលយើងគិតថាគ្មានប្រយោជន៍ក៏ត្រូវកាត់ចោលដែរ។ ទន្ទឹមនឹងនោះក៏ត្រូវមានវិធានការ
ការពារជំងឺ និង សត្វល្អិតដែលមកយាយីដែលអាចបណ្តាលអោយដើមក្រូចឆ្មារងាយឆ្លងជម្ងឺ។


ការងារប្រចាំថ្ងៃនោះគឺត្រូវសម្អាតស្មៅ ជីករណ្តៅក្បែគល់វាសម្រាប់អោយវាដក់ទឹក និងដាក់ជីផ្សេងៗផងដែរ។ បន្ទាប់ពីប្រមួលលើកទីមួយរួចយើងត្រូវដាក់ជីសរីរាង្គដែលមានសមាសធាតុប៉ូតាស្យូមខ្ពស់ដើម្បីអោយវាចេញផ្កាបានល្អ និងទឹកវាមានរសជាតិឆ្ងាញ់។
ឯកសារបច្ចេកទេសរបស់លោក ចាវ ប៉េងណាំ

សម្រួលអត្ថបទដោយ៖ អ៊ាង​សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here