នៅពេលមានអាការៈរមាស់ និងស្ងួតភ្នែក អ្នកអាចអនុវត្តតាមវិធីសាស្ត្រទាំងនេះដោយខ្លួនឯងបាន!

732

ការប្រើទឹកបន្តក់ភ្នែកអាចជួយឲ្យអ្នកធូរសះស្បើយត្រឹមតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។ ដោយឡែកជាមួយនឹងការថែទាំភ្នែកឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់យ៉ាងម្មត់ចត់ ភ្នែករបស់អ្នកនឹងអាចផលិតទឹកនៃភ្នែកតាមបែបធម្មជាតិបាន។

 

អ្នកគួរដឹងថា ទឹកភ្នែកត្រូវបានបង្កើតឡើងដោយ ៣ស្រទាប់។ ស្រទាប់ទី១ គឺ ស្រទាប់ខ្លាញ់ ស្រទាប់ទី២ គឺស្រទាប់ទឹក ហើយស្រទាប់ទី៣ គឺស្រទាប់ម៊ូស៊ីន ដែលជាស្រទាប់សម្រាប់បញ្ចេញទឹកភ្នែកឆ្លងកាត់គ្រាប់ភ្នែកនៅពេលដែលអ្នកប្រិចភ្នែក។ វិធីសាស្រ្តទាំង៥ ខាងក្រោមនេះអាចជួយដល់ភ្នែករបស់អ្នកបាន៖

 

១.អ្នកគួរតែទទួលទានអាហារ ដែលមានអាស៊ីតខ្លាញ់អូមេហ្គា៦ និង អាស៊ីតខ្លាញ់អូហ្គា៣ ដូចជាត្រី​ ស៊ុត ជាដើម។ ដើម្បីជួយបង្កើនស្រទាប់ទឹកនៅក្នុងភ្នែក ដែលវាអាចជួយធ្វើឲ្យភ្នែកមិនឆាប់ស្ងួត។

 

២.អ្នកត្រូវទទួលទានទឹកឲ្យបានច្រើនជាប្រចាំ ដើម្បីជំនួយដល់ស្រទាប់ទី២ របស់ភ្នែក ដែលជាស្រទាប់ទឹក។

 

៣.ដើម្បីថែរក្សាស្រទាប់ម៊ូស៊ីនរបស់ភ្នែកឲ្យបានល្អ អ្នកត្រូវទទូលទានវីតាមីន A ។ ហើយប្រភពដ៏ល្អរបស់វីតាមីន A នោះរួមមាន ការ៉ុត ដំឡូងបារាំងផ្អែម ដំឡូងជ្វា ត្រសក់ស្រូវ និងប្រេងត្រី ជាដើម។

 

៤.អ្នកគួរតែទទួលទាន វីតាមីន C ដែលវាអាចជួយបញ្ចេញទឹកភ្នែក នៅពេលដែលអ្នកមានអាការៈក្រហាយភ្នែក។

 

៥.ឧស្សាហ៍គេងថ្ងៃឲ្យបានយ៉ាងហោចណាស់ ២០នាទី ពេលសម្រាកពីធ្វើការ ដើម្បីឲ្យភ្នែកបានសម្រាក និងយ៉ាងហោចណាស់សម្រាកឲ្យបាន ៧ម៉ោងក្នុងមួយថ្ងៃ សម្រាប់មនុស្សពេញវ័យឡើងទៅ។

 

បញ្ជាក់៖ កុំបង្អង់យូរ ត្រូវទៅពេទ្យឯកទេសភ្នែកភ្លាម ដើម្បីពិនិត្យក្នុងពេលដែលលោកអ្នកជួបអាការៈធ្ងន់ធ្ងរ។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here