ទឹកសណ្តែកក្តៅ អាចជួយសម្រកក្បាលពោះ និងទម្ងន់ !

115

ទឹកសណ្តែកត្រូវបានគេដឹងថា វាជាប្រភពវីតាមីន និងសារធាតុជួយបំរុងរាយកាយរបស់មនុស្ស។ មិនតែប៉ុណ្ណោះ មនុស្សភាគច្រើនចូលចិត្តទទួលទានទឹកសណ្តែក ដោយសារពួកគេចង់សម្រកក្បាលពោះ ពីព្រោះ ការទទួលទានទឹកសណ្តែកដោយមិនមានដាក់ស្ករ អាចជួយរំលាយជាតិខ្លាញ់ ដែលមាននៅក្នុងរាងកាយបាន ជាពិសេសនៅត្រង់ក្បាលពោះតែម្តង។

ចំណែកឯខាងក្រោមនេះគឺជាគុណសម្បត្តិមួយចំនួនទៀតនៃការចូលចិត្តទទួលទានទឹកសណ្តែក៖

– គ្មានជាតិស្ករច្រើនទឹកសណ្តែកមិនសូវផ្ទុកជាតិស្ករច្រើននោះទេ ដូច្នេះមនុស្សទូទៅអាចទទូលទានវាបានជាប្រចាំថ្ងៃ ដើម្បីសុខភាពបានប្រសើរ។
– ជួយកាត់បន្ថយជំងឺបេះដូង
– អាចការពារអាការៈអាឡាក់ស៊ីដោយករណីផ្សេងៗ។
– មានសារធាតុបំរុងរាងកាយខ្ពស់ ថែមទាំងអាចជួយឲ្យរាងកាយមានថាមពល។
– កាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺមហារីកសុដន់។
– ការទទួលទានទឹកសណ្តែកជាប្រចាំ ក៏អាចជួយឲ្យឆ្អឹងរឹងមាំផងដែរ។អត្ថបទដោយ៖ អ៊ាង​ សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here