ថ្នាំព្យាបាលខ្ទួយទិច មានប្រសិទ្ធភាព នឹងបានធូរស្រាលភ្លាមៗ

4464

សត្វខ្ទួយមានប្រហែល ១.០០០ ប្រភេទ ដែលសត្វនេះត្រូវបានមនុស្សម្នា ស្គាល់ថាជា សត្វមាន ពិសដ៏សាហាវ។ ជាក់ស្តែងប្រភេទសត្វខ្ទួយដែលសាហាវ និងគ្រោះថ្នាក់ជាងគេ បំផុតមានដូចជា៖
-សត្វខ្ទួយពណ៌លឿងៈ គឺជាប្រភេទសត្វខ្ទួយដ៏សាហាវជាងគេបំផុយនៅក្នុងប្រទេសអ៊ីស្រាអែល


-សត្វខ្ទួយខាងត្បូងៈ សត្វខ្ទួយប្រភេទនេះ ត្រូវបានរកឃើញនៅអាហ្វ្រិចខាងជើង


-សត្វខ្ទួយកន្ទុយធំៈ មានវត្តមាននៅគ្រប់តំបន់ នៅក្នុងប្រទេសអ៊ីស្រាអែល


ពិសរបស់សត្វប្រភេទនេះ នាំឲ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធភាពសុំារបស់រាងកាយ បេះដូង និងសរសៃឈាម។ ខ្ទួយទិចមានសភាពចុកខ្លាំងជាងពស់ចិក ដែលវាអាចធ្វើឲ្យអ្នករបួសបែកញើសច្រើន និងរមួលសាច់ដុំ ព្រមទាំងធ្វើឲ្យបេះដូងដើរញាប់។

ខាងក្រោមនេះជារូបមន្តពិសេសយ់ាងមានប្រសិទ្ធភាព អាចជួយព្យាបាលអ្នកដែលត្រូវខ្ទួយទិចឱ្យបានធូរស្រាលភ្លាមៗ!
ធាតុផ្សំ៖
-ស្លឹកគូឆាយបុក១ក្តាប់
-ខ្ទឹមសបុក១មើម
-មើមខ្ញីស្រស់ ១០ចំណិត និងប្រេងកាត១ស្លាបព្រាបាយ។


វិធីធ្វើ៖
យកធាតុផ្សំខាងលើទាំងអស់បុកបញ្ចូលគ្នា។
វិធីប្រើ៖
យកមកបំពោកត្រង់កន្លែងខ្ទួយទិច។ បើអាចយកភ្លើងទៀនរោលកម្តៅត្រង់កន្លែកទិចបន្ថែមនឹងបានធូរស្រាលភ្លាម។


ចូរបងប្អូនចងចាំថាវិធីសង្គ្រោះអ្នកដែលត្រូវខ្ទួយទិច ស្រដៀងនឹងអ្នកដែលត្រូវពស់ចឹកដែរ ដោយអ្នកត្រូវដាក់ឲ្យអ្នករបួសគេង ឲ្យត្រង់ខ្លួន ហើយនៅឲ្យស្ងៀម។ បន្ទាប់មក ប្រញាប់ប្រញាល់នាំអ្នករបួសទៅមន្ទីរពេទ្យឲ្យឆាប់បំផុត តាមដែលអាចទៅបានដើម្បីកុំឲ្យជាតិពិសចូលដល់ផ្នែកផ្សេងៗនៃសារពាង្គកាយ។ វិធីខាងលើអាចប្រើប្រាស់បាននៅពេលដែលគ្មានជម្រើសផ្សេង។


ដើម្បីសុវត្ថិភាព ការពារខ្លួនពីសត្វពិសទាំងនោះ អ្នកគួរតែប្រយ័ត្ន ដូចខាងក្រោម៖
-មិនត្រូវទៅកន្លែងដែលពពួកសត្វប្រភេទនេះចូលចិត្តលាក់ខ្លួនរួមមាន នៅក្រោមដើមឈើ ធំៗ គំនរឈើ និងថ្មជាដើមពុកៗ
-ជៀសវាងការដាក់ដៃរបស់អ្នកនៅលើកន្លែងទាំងនេះ
-សម្រាប់អ្នកដែលចូលចិត្តបោះជំរុំ គួរតែពិនិត្យមើលតង់ឲ្យបានត្រឹមត្រូវមុនពេលគេង រលាស់ស្បែកជើង និងអាវមុនពេលពាក់។ អ្នកគួរប្រើប្រាស់ថ្នាំបណ្តេញសត្វល្អិត បាញ់ ជុំវិញតង់ ឬ លាបការពារស្បែកកាន់តែប្រសើរ៕


*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here