ថ្នាំបំបាត់ពិសពស់ចឹក ឆ្កែខាំ ឆ្មាខាំ ខ្អែបខាំ ខ្ទួយតិច និងសត្វអាសិរ្ពិសពិសចឹក

13964

ខាងក្រោមនេះជាថ្នាំបំបាត់ពិសពស់ចឹក ឆ្កែខាំ ឆ្មាខាំ ខ្អែបខាំ ខ្ទួយតិច និងសត្វអាសិរ្ពិសពិសចឹក

គ្រឿងផ្សំ៖ ខ្ទឹមស(យកទាំងសំបក) ចំនួន៥កំពឹស ទៅ ៧កំពឹស ម្រេចគ្រាប់ ១ស្លាបព្រា (កុំយកម្រេចម៉ដ្ឋប្រសិនបើគ្មានម្រេចគ្រាប់ចាំប្រើម្រេចម៉ដ្ឋ) និងទឹកខ្មេះ។

វិធីធ្វើ និងប្រើប្រាស់៖
-យកខ្ទឹមស និងម្រេចបុកបញ្ចូលគ្នាឲ្យសប់ បន្ទាប់មកចាក់ទឹកខ្មេះអោយជោកល្មម (កុំចាក់ទឹកខ្មេះច្រើនពេក) រួចហើយយកទៅបិតកន្លែងដែលត្រូវ: ឆ្កែខាំ(ឆ្កែឆ្កួតខាំ) ឆ្មាខាំឬក្រញ៉ៅ ខ្អែបខាំ ខ្ទួយតិច ពស់ចឹក ឬសត្វអាសេពិសផ្សេងទៀតចឹក ឬខាំ


-បិតរួចហើយ ត្រូវយកបង់រុំ ឬក្រណាត់រុំឲ្យជិត ទុករយៈពេលកន្លះថ្ងៃសឹមបកចេញ ហើយកុំឲ្យត្រូវទឹកឲ្យសោះ ធ្វើថ្នាំនេះបិត 5 ថ្ងៃទៅ 7ថ្ងៃ វានឹងជាមកធម្មតាវិញ ដោយមិនចាំបាច់ប្រើថ្នាំអ្វីទាំងអស់

-ថ្នាំដែលបិតហើយសូមបោះចោល ហើយធ្វើថ្មីបិតទៀត។
-បញ្ជាក់: ប្រសិនបើឆ្កែខាំភ្លាមៗ ត្រូវធ្វើបិតភ្លាម ហើយមិនចាំបាច់ចាក់ថ្នាំឆ្កែខាំក៏បាន មួយវិញទៀត បើយកទៅចាក់ថ្នាំឆ្កែខាំហើយនៅតែហើមជើងដើរមិនរួច សូមធ្វើថ្នាំនេះតែ៣ថ្ងៃ ទៅ៤ថ្ងៃវានឹងជា។ ភាគច្រើនពេលឆ្កែខាំហើយយកទៅចាក់ថ្នាំឆ្កែខាំ គឺកន្លែងឆ្កែខាំហើមដើរមិនរួច ឬបើដែគឺហើមកាន់អីមិនកើតទេ សូមធ្វើថ្នាំនេះបិតបន្ត វានឹងជា ហើយលែងហើម។

-ករណីត្រូវសត្វអាសិរ្ពិស ចឹក ឬខាំ (ពស់ ក្អែប ខ្ទួយ) សូមធ្វើថ្នាំនេះបិតភ្លាម ព្រោះវាបឺតពិសបានល្អ ហើយវានឹងជាមកធម្មតាវិញ។

សូមបញ្ជាក់ចុងក្រោយ: ពេលបិតថ្នាំនេះ គឺវាបឺតពិស ដូច្នេះគឺអ្នកជំងឺឈឺចុកចាប់កាន់តែខ្លាំង(ឈឺអាចទ្រាំ) តែសូមទ្រាំ ពេលវាបឺតពិសអស់ហើយវាលែងឈឺហើយ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

ប្រភព៖ គ្រូពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here