តើពេលរលាកថ្លើមប្រភេទ B គួរបរិភោគអាហារអ្វី?

174

វីរ៉ុសរលាកថ្លើមប្រភេទ B (HBV) អាចរស់នៅកន្លែងស្ងួតរហូតដល់ ៧ថ្ងៃ ព្រមទាំងជាជំងឺឆ្លងមួយ ដែលបណ្តាលឲ្យមនុស្សទូទាំង ពិភពលោក ស្លាប់បាន ក្នុងលំដាប់ទី៩។អ្នកជំងឺមានលទ្ធភាព ៩០ភាគរយក្នុងការជាសះស្បើយវិញ ប៉ុន្តែ ១០ភាគរយទៀតនឹងទៅជាជំងឺរ៉ាំរ៉ៃ មានន័យថាពួកគេអាចនឹងខូចខ្លើម និងគ្រោះថ្នាក់ដល់ជីវិត។ វីរ៉ុសប្រភេទនេះអាចឆ្លងតាមឈាម ឬទឹកនៅក្នុងសិរីរាង្គផ្សេងៗ។ ផ្លូវចម្លងដ៏ញឹកញាប់បំផុតរបស់ជំងឺនេះគឺការ រួមភេទដោយសូកបញ្ចូល លិង្គដែលមិនបានការពារ ជាពិសេសពេលមានឈាម ឬប្រើប្រាស់ម្ជុលរួមគ្នាដែលមានជំងឺ។ វីរ៉ុសរលាកថ្លើម ប្រភេទ B ក៏អាចឆ្លងតាមរយៈការបញ្ចូលឈាម និងប្រើម្ជុលដោយមិនបានសម្លាប់មេរោគនៅតាមមន្ទីរពេទ្យក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មួយចំនួន។សម្ភារៈប្រើប្រាស់ដោយមិនបានសម្លាប់មេរោគដូចជា ម្ជុលសាក់ស្បែក ម្ជុលវិទ្យាសាស្ត្រ ឬរបស់ដែលធ្វើឲ្យមុនស្បែក សុទ្ធតែប្រឈម មុខទាំងអស់។ ដោយសារតែការចាក់វ៉ាក់ស៊ាំង មានប្រសិទ្ធភាពរហូតដល់ ៩៥% យកល្អអ្នកគួរតែចាក់វ៉ាក់ស៊ាំងនេះ ប្រសិនបើត្រូវដំណើរ ទៅកាន់បរទេស ឬកន្លែងរស់នៅដែលមានជំងឺបែបនេះ។ 

អាហារដែលគួរចៀសវាង
ចូរចៀសវាងការញ៉ាំទឹកប្រសិនបើអ្នកមិនប្រាកដថាទឹកនោះបរិសុទ្ធ ល្អ ឬមិនល្អ។
នៅពេលអ្នកធ្វើដំណើរទៅបរទេស ចូរកុំញ៉ាំអាហារដែលប្រើទឹកឆៅមកលាងសម្អាត។
ចូរចៀសវាងពពួកសត្វតែមានសម្បកឆៅព្រោះវាជាភ្នាក់ងារផ្ទុកវីរ៉ុសរលាកថ្លើមប្រភេទ A។
ចូរចៀសវាងការញ៉ាំស្រាព្រោះវានឹងបន្ថែមឲ្យខូចថ្លើមកាន់តែខ្លាំង។
ចូរចៀសវាងអាហារដែលមានជាតិខ្លាញ់ Saturated Fat សាច់ក្រហម និងអាហារធ្វើពីទឹកដោះគោ ព្រោះវានឹងដាក់បន្ទុកដល់ថ្លើម ធ្វើការកាន់តែខ្លាំង។
ជាតិ កាហ្វេអ៊ីន តែ កាហ្វេ ភេសជ្ជៈប៉ូវកម្លាំង និងថ្នាំបំបាត់ការឈឺចាប់មួយចំនួននឹងធ្វើឲ្យថ្លើមធ្វើកាន់តែខ្លាំង ដូច្នេះគួរតែចៀសវាង វាឲ្យបាន។
អាហារសម្បូរជាតិប៉ូតាស្យូម មិនសូវមានសូដ្យូម មានផលវិជ្ជមានចំពោះថ្លើម។ ចូរចៀសវាងអាហារប្រៃ និងបង្កើនការញ៉ាំផ្លែឈើស្រស់ និងបន្លែស្រសឲ្យបានច្រើនព្រោះវាសម្បូរជាតិប៉ូតាស្យូម។ Related image
អាហារដែលគួរទទួលទាន
ចូរញ៉ាំបន្លែស្រស់ដូចជា ប៉េងប៉ោះ ខ្ទឹមបារាំងក្រហម ត្រសក់ ផ្កាខាត់ណាពណ៌បៃតង ផ្លែប័រ ស្ពៃក្តោប ការ៉ុត និងខ្ញីឲ្យបានច្រើន។
ចូរ ញ៉ាំតែបៃតងដែលសម្បូរជាតិ អង់ទីអុកស៊ីដងឲ្យបាន ៨ ទៅ១០កែវជារៀងរាល់ថ្ងៃ។ តែបៃតងក៏សម្បូរជាតិ polyphenols ដែលជា ភ្នាក់ងារប្រឆាំងនឹងវីរ៉ុសដ៏ពូកែផងដែរ។
ចូរបង្កើតទឹក បន្លែញ៉ាំដោយខ្លួនឯងឲ្យបានទៀងទាត់។ ទោះបីជាអ្នកញ៉ាំបានតែ ពីរទៅ បីដងក្នុងមួយសប្តាហ៍ក៏ដោយ ក៏អ្នកនឹងមើល ឃើញពីអត្ថប្រយោជន៍របស់វាដែរ។ ទឹកផ្លែឈើដែលជំនួយដល់មុខងារថ្លើមមានដូចជា ផ្លែប៉ម ការ៉ុត និងស្ពៃក្តោប។
អាហារសម្បូរជាតិ សុលភួមានដូចជា ខ្ទឹមបារាំង និងខ្ទឹមសសម្រាប់ជំនួយដល់មុខងាររបស់ថ្លើម។ 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here