ដើមជង្គង់រមាំង ព្យាបាលធ្លាក់ស ប្រមេះទឹកបាយ រដូវមិនទៀង ខ្វះឈាមក្រហម ទាចទឹក នោមទាស់!

1050

ការព្យាបាល៖
-រុក្ខជាតិទាំងមូល ពិសេសមើម មានប្រសិទ្ធភាពក្នុងការជួយរំលាយអាហារ បន្ទន់លាមក បញ្ចុះទឹកនោម ជួយបញ្ចេញស្លេស្ម បញ្ចេញញើស បញ្ចុះកម្ដៅ ទម្លាក់ព្រូន បំបាត់ចុកឆ្អល់ក្នុងពោះ បង្កើនកម្លាំងភេទ ជួយសំរួលបេះដូង។

គេប្រើវាក្នុងការជួយព្យាបាលក្អក រលាកទងសួត ហឺត ជំងឺភ្លែក កមរមាស់ ឈឺចង្កេះ ចុករោយសាច់ដុំ ក្រពះមិនរំលាយអាហារ ទល់លាមក នោមទាស់ ធ្លាក់ស ប្រមេះទឹកបាយ រដូវមិនទៀង ខ្វះឈាមក្រហម ខ្សោយកម្លាំង ខ្សោយបេះដូង ទាចទឹក។

ការប្រើប្រាស់៖

បើត្រាំស្រា ប្រើពី២-៥ក្រាមក្នុង១ថ្ងៃ (មើមស្ងួត)

បើដាំទឹកផឹក ១៥ក្រាមដាំទឹក១លីត្រ រំលែកផឹក២ដងក្នុង១ថ្ងៃ។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ក្រសួងសុខាភិបាល

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here