ដូងព្រះភ្លើង ព្យាបាលរលាកតម្រងនោម ជំនួយសរសៃ ឫសដូងបាត រាកមួល ជំនួយសរសៃ និងកម្លាំង (ស្ត្រីក្រោយសម្រាលកូន)

677

ឈ្មោះរុក្ខជាតិ៖ ដូងព្រះឈើ
ព្យាបាលជំងឺ៖ រលាកតម្រងនោម សរសៃ ឫសដូងបាត រាកមួល ជំនួយសរសៃនិងកំលាំង (ស្ត្រីក្រោយសម្រាលកូន)
កម្រិតប្រើ៖ ឫស និងមើម 15g – 20g ស្ងោរផឹកសំរាប់មួយថ្ងៃ។


លក្ខណៈរុក្ខជាតិ ៖ ចុល្លព្រឹក្សមានកំពស់ពី ៣-៦ម។
ស្លឹក ៖ ស្លឹកទោលឆ្លាស់ទងរាងទ្រវែង ស្រួចខាងគល់ច្បិចស្រួចខាងចុងប្រវែង៦-១០សម ទទឹង៣-៥សម
ក្រាស់រលោង។


ផ្កា ៖ កញ្ចុំផ្កា ជាចង្កោត្រឹមផ្កាតូចៗស្ទើរគ្មានទង ទំហំ១សម។
ផ្លែ ៖ រាងមូលប្រវែង១សម ទំហំ៨-៩មម មានគ្រាប់១រាងមូលប្រវែង ៦មម។

កន្លែងដាំដុះ ៖ ដុះដោយខ្លួនឯងក្នុងព្រៃក្រាស់ ភាគច្រើនព្រៃល្បោះ។ បន្តពូជដោយគ្រាប់។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here