ជីនាងវងព្យាបាលហើម រលាកតំរងនោម និងជម្ងឺរើមយ៉ាងមានប្រសិទ្ធភាព…!!

615

+ការព្យាបាលៈ-គ្រាប់ប្រើទៅលើការហើម រាករាំរ៉ៃ មួល ប្រមេះទឹកបាយ រលាកតំរងនោម រលាកប្លោកនោម និងឬសដូងបាតខាងក្នុង បំបាត់ការឈឺចាប់ពេលឆ្លងទន្លេ និងបង្កើនកម្លាំងភេទ(យើងអាចយកគ្រាប់របស់វាទៅត្រាំជាមួយទឹក រួចលាយជាមួយក្រូចឆ្មារ និងស្ករសបន្តិចសម្រាប់ញ៉ាំ)។

-ដើមជីនាងវង ស្ងោររំងាស់យកទឹកទៅបន្តក់ចូលច្រមុះ ដាក់ភ្នែកវាបង្កឲ្យស្ពឹក។ គេយកដើមនាងវងទៅឆុងទឹកក្តៅសំរាប់ប្រើថ្នាំប្រឆាំងប៉ារ៉ាស៊ីតសម្លាក់មេរោគ ប្រឆាំងមេរោគ និងប្រឆាំងការហើមរលាករោលរាល។

លើសពីនេះជីនាងវងជាថ្នាំព្យាបាលជំងឺរើមពូកែស័ក្តសិទ្ធយកមកបុកបិទលើមុខរើម២-៣ដងវានឹងជា។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here