ជីទឹកផ្អាប់ផ្លែឈើ ប្រយោជន៍ ជំនួយឫស ដើម មែកធាង ស្លឹក ផ្កា ផ្លែឲ្យបានផលល្អ (មានវីដេអូ)

910

វិធីងាយៗ សម្រាប់បងប្អូនកសិករដែលចង់ដំណាំផ្តល់ផលបានច្រើនបែបធម្មជាតិ!ជីទឹកផ្អាប់ផ្លែឈើ ប្រយោជន៍ ជំនួយឫស ដើម មែកធាង ស្លឹក ផ្កា ផ្លែឲ្យបានផលល្អ! ជួយចែករំលែកឲ្យកសិករខ្មែរយើងបានដឹងអនុវត្តបានផលល្អផង!

+គ្រឿងផ្សំ​:

-ចេក

-ល្ពៅ

-ល្ហុង

-មេ EM ម្សៅកញ្ចប់

-កាកស្ករក្រហម

+របៀបលាយ

ការលាយនេះចែកចេញជាពីរដំណាក់កាល ឬពីរវគ្គ៖

*វគ្គទី១

-លាយមេ EM ៥០ មីលីក្រាម ជាមួយទឹក ១៦០លីត្រ ប៉ុន្តែមុនដំបូងលាយជាមួយទឹក ៨០លីត្រសិនបានហើយ

-​បន្ទាប់មកចាក់កាកស្ករក្រហម​៤គីឡូក្រាម ចូល (ទាំងអស់មាន ២វគ្គ។ ចំពោះវគ្គទីមួយប្រើតែ៤គីឡូក្រាមសិនប៉ុណ្ណោះ)

-កូរឱ្យសព្វ

-ដាក់ផ្លែឈើខាងលើចូលទាំងអស់។​ សរុបផ្លែឈើទាំងបីមុខចូលគ្នាគឺចំនួន ២០គីឡូក្រាម (យកផ្លែដែលល្អៗ)។

*វគ្គទី២

-ក្រោយរយៈពេល ៧ថ្ងៃ ប​ន្ថែមទឹកចូល ៨០លីត្រទៀត និងកាកស្ករស ៤គីឡូថែមទៀត។

-កូរឱ្យសព្វ

-ផ្អាប់បន្ថែមរយៈពេល ៣ ទៅ ៧ថ្ងៃទៀត។ ដូច្នេះ ចំនួនថ្ងៃផ្អាប់សរុបគឺរយៈពេលកន្លះខែ។

ចំណាំ៖

-ត្រូវកូររៀងរាល់ថ្ងៃ គឺ ២ដងក្នុង ១ថ្ងៃ គឺព្រឹកម្តង និងល្ងាចម្តង។ រាល់កូររួចត្រូវគ្របឱ្យជិត ចៀសវាងមានរុយ ឬសត្វល្អិតពងដាក់នាំឱ្យជីខូច។

-ក្រោយផ្អាប់បាន ៣ ទៅ ៧ ថ្ងៃ អាចបើក ហើយដួសយកគ្រាប់ផ្លែឈើដែលលាយនោះ មកបណ្តុះ ឬដាំ។ កូនឈើដែលដុះចេញពីគ្រាប់នេះ នឹងលូតលាស់បានល្អ និងឆាប់រហ័ស។

 

+របៀបប្រើ

-ជី១០សេសេ លាយទឹក២០លីត្រ​ បាញ់ឲ្យជោកទាំងស្លឹកទាំងដើមនឹងគល់​ ៥-៧ថ្ងៃម្តង​។

អត្ថបទ៖ អ៊ាង សុផល្លែត

វីដេអូ៖

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here