ចេកខ្ចីស្ងោរ ល្អហួសគិត! ជួយព្យាបាលការរលាកពោះវៀន ជំងឺពោះវៀនធំផ្សេងៗទៀត ជំងឺដាច់សរសៃឈាមខួរក្បាល បញ្ចុះសម្ពាធឈាម បង្កើតឆ្អឹងដ៏រឹងមាំ បន្ថយស្ត្រេស រក្សាតុល្យភាពជាតិទឹក និងជំរុញមុខងារបេះដូង ខួរក្បាល និងតម្រងនោម ជួយសម្រកទម្ងន់

3340

ចេកខ្ចីស្ងោរ ល្អហួសគិត! ជួយព្យាបាលការរលាកពោះវៀន ជំងឺពោះវៀនធំផ្សេងៗទៀត ជំងឺដាច់សរសៃឈាមខួរក្បាល បញ្ចុះសម្ពាធឈាម បង្កើតឆ្អឹងដ៏រឹងមាំ បន្ថយស្ត្រេស រក្សាតុល្យភាពជាតិទឹក និងជំរុញមុខងារបេះដូង ខួរក្បាល និងតម្រងនោម ជួយសម្រកទម្ងន់!

Image may contain: plant and foodImage may contain: foodImage may contain: food

ចេកខ្ចីស្ងោរផ្ទុកទោដោយជាតិរ៉ែជាច្រើនដែលសំខាន់សម្រាប់រាងកាយ។ ចេកខ្ចីស្ងោរមានប្រសិទ្ធភាពខ្លាំងក្នុងការប្រឆាំងនឹងការរាករូស និងជំងឺដូចជា Shigelosis ជាដើម។ បើសិនជាអ្នកកំពុងតែរាកហើយ ការញ៉ាំចេកខ្ចីស្ងោរនឹងជួយឲ្យធូរស្រាលកាន់តែលឿន។

Image may contain: fruit and food

Image may contain: food

Image may contain: food

សុខភាពពោះវៀនធំ ចេកខ្ចីស្ងោរជួយធ្វើឲ្យស៊ាំនឹងអាមីដុង ដែលសំខាន់បំផុតសម្រាប់សុខភាពពោះវៀនធំ និងជួយព្យាបាលការរលាកពោះវៀន និងជំងឺពោះវៀនធំផ្សេងៗទៀត។ ការញ៉ាំចេកខ្ចីស្ងោរ ៣០នាទីមុនបាយ អាចជួយបង្ការបញ្ហាក្នុងពោះវៀនធំបាន។ ចេកខ្ចីស្ងោរក៏មានសារធាតុ Pectin ដ៏ច្រើនដែលសំខាន់ក្នុងការព្យាបាលការទល់លាមក និងជំរុញចលនាពោះវៀនឱ្យមានសុខភាពល្អ។

Image may contain: foodImage may contain: foodImage may contain: food

ចេកខ្ចីស្ងោរផ្ទុកទោដោយវីតាមីន B6 ដែលសំខាន់សម្រាប់ប្រតិកម្មអង់ស៊ីមនីមួយៗក្នុងរាងកាយ ហើយវាក៏មានជាតិប៉ូតាស្យូមជាច្រើនដែលសំខាន់សម្រាប់បង្ការជំងឺដាច់សរសៃឈាមខួរក្បាល បញ្ចុះសម្ពាធឈាម បង្កើតឆ្អឹងដ៏រឹងមាំ បន្ថយស្ត្រេស រក្សាតុល្យភាពជាតិទឹក និងជម្រុញមុខងារបេះដូង ខួរក្បាល និងតម្រងនោម។ ចេកខ្ចីក៏មានវីតាមីន C ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយសម្រាប់បង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងបង្ការជំងឺ។

Image may contain: foodImage may contain: foodImage may contain: food

ចេកខ្ចីស្ងោរ គឺអស្ចារ្យសម្រាប់ការសម្រកទម្ងន់ ដោយសារតែវាផ្ទុកដោយភាពស៊ាំនឹងជាតិអាមីដុង ដែលមិនត្រូវបានរំលាយក្នុងក្រពះពោះវៀន តែជួយបញ្ចុះកូឡេស្តេរ៉ុល និងជាតិស្ករក្នុងឈាម។ ចេកខ្ចីស្ងោរមានកាឡូរី និងកាបូអ៊ីដ្រាតទាប តែទឹកច្រើន ហើយក៏ជួយដល់រាងកាយបឺតស្រូបជាតិកាលស្យូមកាន់តែច្រើនដែរ។ ចេកខ្ចីស្ងោរនឹងជួយរំលាយជាតិខ្លាញ់កាន់តែច្រើន និងបង្កើនការរំលាយអាហារ។

Image may contain: foodImage may contain: foodImage may contain: foodសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here