ចង់ដឹងទេថា ស្រកានាគជាឱសថធម្មជាតិដ៏ពូកែជួយព្យាបាលជំងឺអ្វីបានខ្លះ???

352

រុក្ខជាតិ: ស្រកានាគ។ ផ្នែកប្រើប្រាស់ ផ្កា និងដើម។

កន្លែងដាំដុះ: គេតែងដាំអោយវារឡើងដើមឈើធំ ឡើងជញ្ជាំង ដើម្បីយកផ្លែទទួលទាន។ អាចទទួលផលនៅរដូងក្តៅប្រើស្រស់ ឬហាលអោយស្អួត។ ដើមអាចទទួលផលគ្រប់រដូវ ច្រើនប្រើស្រស់។

រស និងសកម្មភាព: រសផ្អែមសាប មានលក្ខណៈត្រជាក់ មានសកម្មភាពបញ្ចុះកំដៅសម្រួលដង្ហើម បំបាត់ក្អក រំលាយស្លេស្ម៍។ ដើមមាន សកម្មភាពរំលាយជាតិពិស។

កាព្យាបាល៖

-ផ្លែ ជាប្រភេទអាហារបញ្ចុះកំដៅ បន្ទន់លាមក។

-ផ្កា ប្រើព្យាបាលរលាកបំពងដង្ហើម រលាកកូនកណ្តុរប្រភេទរបេង របេងស្ងួត ស្រវឹងស្រា។

-ដើម ប្រើរលាកភ្លើង រលាកទឹកក្តៅ បាក់ឆ្អឹង រលាកក្រពេញទឹកមាត់ បូសធំ។

 

កំរិត និងរបៀបប្រើ៖

-ប្រើ ១៥-៣០ក្រាម ប្រភេទថ្នាំស្ងោរផឹក។

-ប្រើដើមបកសំបកចេញ បុកអោយម៉ត់ យកទឹកលាបនៅកន្លែងរបួស។

-ផ្កា ៣០ក្រាម ស្ងោរជាមួយសាច់ជ្រូកទទួលទាន៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here