ងាយៗ ធ្វើស៊ុតបំពងទឹកត្រីអម្ពិលទុំ!!

277

ងាយៗ ធ្វើស៊ុតបំពងទឹកត្រីអម្ពិលទុំ ញ៉ាំជក់មាត់ សម្រាប់ស៊ុតមាន់ទា អ្នកអាចយកវាទៅចៀន ស្ងោរ អាំង ឬចំហុយតាមការចូលចិត្ត។ សម្រាប់ថ្ងៃនេះអ្នកអាចដឹងពីរបៀបធ្វើស៊ុតបំពងទឹកត្រីអម្ពិលទុំរសជាតិឆ្ងាញ់ ដែលងាយស្រួលធ្វើ និងចំណាយពេលតិចក្នុងការចម្អិនទៀតគ្រឿងផ្សំ៖-ស៊ុតទា ឬស៊ុតមាន់ស្ងោររួច៤គ្រាប់ (សម្រាប់ញ៉ាំគ្នាពីរនាក់)-ខ្ទឹមក្រហម ១០កំពឹស-ម្ទេសក្រៀម ៥គ្រាប់-ជីវ៉ាន់ស៊ុយ សម្រាប់លំអ-ប្រេងឆា ១កូនចាន-ស្ករត្នោត ៥ស្លាបព្រាបាយ-ទឹក ៥ស្លាបព្រាបាយ-ទឹកអម្ពិលទុំ ៣ស្លាបព្រាបាយ-ទឹកត្រី ២ស្លាបព្រាបាយរបៀបធ្វើ៖
-យកខ្ទឹមក្រហមមកហាន់ស្ដើងៗ រួចចាក់ប្រេងក្នុងខ្ទះឲ្យក្ដៅ ដាក់បំពងខ្ទឹមក្រហមឲ្យក្រៀមបន្តិច ទុកដោយឡែក។
-ដាក់ម្ទេសក្រៀមបំពងបន្តិច រួចទុកដោយឡែក រួចដាក់ស៊ុតបំពងឲ្យក្រៀមបន្តិច ទុកដោយឡែក។
-ដាក់ខ្ទះថ្មី ដាក់ទឹកចូលឲ្យពុះ រួចដាក់ស្ករត្នោត ទឹកត្រី និងទឹកអម្ពិលទុំចូល កូរឲ្យសព្វ រួចចាក់ដាក់កូនចានមួយ។-យកស៊ុតបំពងមកពុះជាពីរចំណែក ដាក់រៀបក្នុងចាន ស្រូបទឹកជ្រលក់អម្ពិលទុំពីលើ រួចរោយខ្ទឹមក្រហមបំពង ម្ទេសក្រៀម និងស្លឹកជីវ៉ាន់ស៊ុយពីលើ ជាការស្រេច អ្នកនឹងមានស៊ុតបំពងទឹកត្រីអម្ពិលទុំឈ្ងុយឆ្ងាញ់មួយចាន៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here