ងាយៗវិធីធ្វើចាហួយពងមាន់ ឆ្ងាញ់ណាស់!

142

គ្រឿងផ្សំ៖ ពងមាន់ ២គ្រាប់, ម្សៅចាហួយ ១០ក្រាម, ស្ករស ១៥០ក្រាម, ទឹក ១លីត្រ, ស្លឹក ២-៣សន្លឹក (ដើម្បីឲ្យឈ្ងុយ ដាក់ ឬមិនដាក់ក៏បាន)។

វិធីធ្វើ៖

១.គោះពងមាន់ដាក់ចាន វាយបញ្ចូលគ្នាឲ្យសព្វ រួចច្រោះកុំអោយដោយកាក

២.ដាក់ទឹកចូលឆ្នាំងដាំឲ្យពុះ រួចដាក់ម្សៅចាហួយចូល កូរឲ្យសព្វ ហើយដាក់ស្លឹកតើយចូល ដាក់ស្ករស កូរឲ្យសព្វចូលគ្នា ទុកមួយរំពុះ

៣.បន្ទាប់ស្រង់ស្លឹកតើយចេញ ហើយចាក់ពងមាន់ចូលល្បាយតិចៗឲ្យពេញឆ្នាំង កុំអោយដុំៗ រួចកូរចូលគ្នា

៤.លើកចេញពីចង្រ្កានចាក់ចូលចាន ឬពុម្ព ពេលដួសចាក់ចូលកូរផង កុំឲ្យពងមាន់ដុំៗ ទុកឲ្យវាត្រជាក់ ជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here