ងាយៗ!វិធីដាំស្លឺកខ្ទឹមក្នុងជ័រដាក់ពងទា(មានវីដេអូ)

596

ខ្ទឹម គឺជាដំណាំមួយប្រភេទដែលប្រជាជនទូទៅទទួលស្គាល់ថា មានប្រយោជន៍ច្រើន និងជាជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទ ដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃ។ ដោយឡែកស្លឹកខ្ទឹមវិញ ប្រជាជនខ្មែរនិយមប្រើដើម្បីបន្ថែមក្លិន និងសម្រស់ក្នុងអាហារផ្សេងៗឲ្យមានសោភណភាពគួរជាទីគយគន់។
១. រូបមន្ត
– ខ្ទឹមបកសំបក និង ចិតក្បាលបន្តិច (សឫក្រហម)
– ថាសដាក់ពងទា៤ (ផ្លានពងទា)
– ដី
– ទឹក២.ការអនុវត្តន៍
-ដំណាក់កាលទី១ : ដាក់ថាសពងទាត្រួតលើគ្នា យកដីរោយលើថាសពងទានោះ រួចចាក់ទឹកឱ្យជោគដីនោះ ។
-ដំណាក់កាលទី២ : យកខ្ទឹមកប់ក្នុងដី ស្រោចទឹករៀងរាល់ថ្ងៃរហូតមួយអាទិត្យស្លឹកខ្ទឹមក៏ចាប់ផ្តើមដុះ ។
ស្លឹកខ្ទឹមដែលបានមកគឺមានសុវត្ថិភាពខ្ពស់ព្រោះយើងបានដាំវាដោយផ្ទាល់និង មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ ងាយស្រួលមិនចាំបាច់ចំណាយពេលវេលានិងថវិកាទៅទិញនៅផ្សារ ៕
**សូមទស្សនាវីដេអូខាងក្រោម៖

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here