គន្លឹះខ្លីៗ ពីរបៀបធ្វើថង់ដាំដំណាំបន្លែនៅតាមផ្ទះ..!!

193

ការដាំដំណាំគ្រប់ប្រភេទជាពិសេបន្លែដែលមានឬសខ្លីៗនិង ដើមទាប់ឬរុក្ខជាតិវល្លិ៍ បងប្អូនជ្រើសរើសវិធីដាំក្នុងថង់ផ្លាស្ទិក ធុងជ័រ……ពិតជាមានភាពងាយស្រួលខ្លាំង ទាំងការថែទាំនិងការគ្រប់គ្រងជី ថែមទាំងងាយស្រួលក្នុងការបំលាស់ទីផងទៀតផង។

ខាងក្រោមនេះជាវិធីច្នៃថង់ដើម្បីដាំដំណាំផ្សេងៗ៖

1-ទិញថង់ក្រណាត់ឬថង់ផ្លាស្ទិចៈ អាចប្រើថង់ក្រណាត់ឬក៏ថង់ជ័រក៏បាន គ្រាន់តែថង់ក្រណាត់ត្រូវការទឹកច្រើន ។​ថង់តាមតំរូវការនិងទំហំដី។

2-មុននឹងដាក់ដីស្រទាប់លើចូល ក្នុងថង់គួរដាក់គ្រួសតូចៗឬខ្សាច់ពី២ទៅ៣សម ដើម្បីជួយរក្សាទឹកដែលចាក់ទៅអោយនៅត្រជាក់បានយូរ។

3-ដាក់ដីស្រទាប់ទីពីរជាដីធូមានជីជាតិ ឬដីលាយជាជីកំប៉ុសពីលើដីគ្រួសខាងក្រោម

4-ចាក់ដីពីរស្រទាប់នេះរួច ត្រូវអង្រួនថង់អោយហាប់ និងចេញជារាងមូល ហើយអាចលើកបានងាយនឹងផ្លាស់ប្តូរទីតាំង។

5-ចោះគូថង់ តូចៗ ចន្លោះប្រម៉ាន មួយថ្នាំងដៃ ដើម្បីអោយមានខ្យល់អុកស៊ីសែនចេញចូលបានអោយឬសដុះល្អ និងសម្រាប់រំដោះទឹកដែលស្រោចលើស។

6-ការដាំ៖

-ដកកូនដំណាថ្នមៗកុំអោយដាច់ឬសមកដាក់ដាំក្នុងថង់ ចំកណ្តាលថង់

-មុនដាំយកល្អត្រូរកទីតាំងដាក់ថង់ដំណាំអោយហើយ

-ធ្វើរណ្តៅក្នុងថង់អោយទូលាយបន្តិចងាយស្រួលឬសវាកុំអោយបាក់ឬស

-ដាក់ដាំរួច បង្ហាប់ដោយម្រាប់ដៃជុំវិញគល់កុំអោយប៉ះខ្យល់រលំពេលវាមិនទាន់ចាប់ឬស

-ស្រោចទឹករាល់ព្រឹកល្ងាច ឬយើងអាច្នៃដូចក្នុងរូប ដាក់ប្រព័ន្ធស្រោយស្វ័យប្រវត្តិ………៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

credit: wikihow

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here