ខ្ញី បំផ្លាញជាតិពុលក្នុងខ្លួន

1362

-សារៈប្រយោជន៍របស់ខ្ញី៖ខ្ញីត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃរុក្ខជាតិដែលល្អបំផុតសម្រាប់ការបំបាត់ជាតិពុលក្នុងរាងកាយនិងអាហារ។ វាក៏ជាគ្រឿងទេសដែលជួយដល់សុខភាពខ្លាំង មិនតែប៉ុណ្ណោះត្រូវបានចាស់សម័យដើម ប្រើវាធ្វើជាឱសថបុរាណរាប់ពាន់ឆ្នាំមកហើយ ដោយសារតែវាមានប្រសិទ្ធភាពក្នុងការប្រឆាំងអុកស៊ីតកម្ម, ដំបៅ និងមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។

-សមាសធាតុ Gingerol និង Shogaol ដែលមានក្នុងខ្ញី មានប្រសិទ្ធភាពក្នុងការបន្សាបជាតិពុល និងការពារកុំអោយមានការជាប់សាច់ដុំរលីងថែមទៀតផង។ ម្យ៉ាងទៀតបើសិនជាយើងយកខ្ញីមកដាំទឹកងូត វានឹងជួយជម្រះជាតិអំបិលនិង កំចាត់ជាតិពុលនៅលើស្បែក​ ហើយម្យ៉ាងទៀតជម្រុញអោយរាងកាយរបស់អ្នកនិងក្នុងពេលដូចគ្នានេះដែរវាអនុញ្ញាតឱ្យមានច្រកចូលនៃម៉ាញេស្យូមនិងស៊ុកផាតចូលទៅក្នុងរាងកាយតាមរន្ធញើស។

*គ្រឿងផ្សំ៖

-ខ្ញីមួយមើម

-សាច់ជូរ ១ពែង ( ម៉ាញេស្យូមស៊ុលផាត​)

*វិធីធ្វើ៖

យកសខ្ញី និងសាច់ជូរទៅដាក់ក្នុងទឹក ហើយដាំអោយពុះរួចទុកអោយក្ដៅឧណ្ឌៗ ឬក៏អ្នកអាចយកទឹកដែលដាំពុះទៅលាយជាមួយទឹកត្រជាក់ដើម្បីកាត់បន្ថយកំដៅក៏បាន បន្ទាប់មកដូតទឹកដែលក្ដៅឧណ្ឌៗ នោះរយៈពេលពី១៥ទៅ២០នាទី។

**អានអត្ថបទមានប្រយោជន៍បន្ថែម៖អត្ថប្រយោជន៍របស់ខ្ញីចំពោះសុខភាព**
» ទឹកខ្ញី ជួយការពារការដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង

ជួយការពារពីជម្ងឺមហារីក កាត់បន្ថយអាការការចាញ់កូន

កាត់បន្ថយការកកឈាម កាត់បន្ថយជំងឺទឹកនោមផ្អែម ផ្តាសាយរ៉ាំរៃ

 

* វិធីធ្វើទឹកខ្ញីដើម្បីសុខភាព៖

– យកខ្ញីស្រស់ចាស់ល្មមប្រមាណជិត១ខាំ ចិតជាចំណិតតូចៗ

– ដាក់ដាំទឹកប្រមាណ០,៧លីត្រឲ្យពុះ រួចដាក់ខ្ញីចូលរំងាស់រយៈពេល១៥នាទី រួចទុកវាឲ្យត្រជាក់

– អាចពិសាប្រមាណ១០០មីលីលីត្រ ដោយច្របាច់ក្រូចបន្តិច បន្ថែមទឹកឃ្មុំ១ស្លព្រាកាហ្វេកាន់តែប្រសើរ ហើយអាចដាក់ទឹកករតាមចំណូលចិត្ត ពិសាជាប្រចាំមុនពេលចូលគេង។

* អត្ថប្រយោជន៍នៃទឹកខ្ញីចំពោះសុខភាព៖

– ជួយឲ្យរាង្គកាយរបស់យើងស្រូបយកសារធាតុចិញ្ចឹមពីអាហារបានល្អ។

– ជួយពង្រឹងប្រព័ន្ធការពាររាង្គកាយ ការដាច់សរសៃឈាមខួរក្បាល កាត់បន្ថយការឆ្លងបាក់តេរីនៅក្នុងក្រពះនិងជួយកាត់បន្ថយការរលាកបំពង់ក។

– ជួយកាត់បន្ថយអាការផ្តាសាយ និងអាការតានតឹង។

– ជួយកាត់បន្ថយឥទ្ធិពលកាំរស្មី UV មកលើស្បែករបស់យើង។

– ជួយកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។

 

– ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម ខ្ញីអាចជួយកាត់បន្ថយជាតិប្រូតេអ៊ីននៅក្នុងទឹកនោម និងកាត់បន្ថយជាតិខ្លាញ់នៅក្នុងសរសៃឈាម ដែលធ្វើឲ្យឈាមធ្វើចលនារបត់បានល្អ និងជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុល។

– ជួយការពារពីជម្ងឺមហារីក។

– ជួយកាត់បន្ថយអាការការចាញ់កូន ពិសារទឹកខ្ញីមួយពែង ជាមួយនឹងទឹកឃ្មុំមួយចំនួននឹងជួយកាត់បន្ថយការចាញ់កូន។

– ជួយកាត់បន្ថយការកកឈាម វាជួយធ្វើឱ្យប្លាកែតឈាមស្អិតតិចដែលជួយកាត់បន្ថយការប្រឈមនៃការក្រិនរឹងសរសៃឈាម។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ blogsnaturalnews

**វិធីប្រើប្រាស់ខ្ញីកម្ចាត់សត្វល្អិត**

១. សមាសធាតុប្រឆាំងនឹងសត្វល្អិត
មើមខ្ញីមានផ្ទុកសមាសធាតុ Gingerol និង Olerisine ដែលមានក្លិនឆួលខ្លាំង ធ្វើឲ្យសត្វល្អិតពិបាកទ្រាំ និង ចាកចេញ។

២. ផ្នែកប្រើប្រាស់
– មើម

៣. វិធីផ្សំ និងវិធីប្រើប្រាស់ថ្នាំ
– កិនខ្ញី កន្លះគីឡូក្រាម ឲ្យម៉ដ្ឋល្អរួចចាក់ចូលក្រឡ ឬពាង រួចគ្របរក្សាទុករយៈពេល ៧ថ្ងៃ
– ចាក់ទឹក ៣លីត្រចូល
– បន្ថែមទឹកសាប៊ូម្សៅចំនួន ១២មីលីលីត្រ
– កូរឲ្យសព្វរួចច្រោះយកមេថ្នាំសម្រាប់ប្រើប្រាស់
– បាញ់ថ្នាំពុលខាងលើទៅលើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិត។

៤. ប្រសិទ្ធភាពលើសត្វល្អិត
– ចៃ
– ដង្កូវរុយ
– ដង្កូវមេអំបៅ
– ដង្កូវចោះគ្រាប់ធញ្ញជាតិ
– ស្រឹងជញ្ជក់ទឹកដោះ
– កញ្ចែស្រូវ។

ប្រភពៈ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគំរោង

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here