កន្រ្ទាំងបាយស ព្យាបាលរាកមួល គ្រុនក្តៅ បូសទ្រនិច ប៉ូវកំលាំង ព្រូនក្នុងពោះវៀន បញ្ចុះជាតិពុលតាមទឹកនោម ជំងឺនៃផ្លូវទឹកនោម ប៉ូវកំលាំង

2513

កន្រ្ទាំងបាយស ព្យាបាលរាកមួល គ្រុនក្តៅ បូសទ្រនិច

ប៉ូវកំលាំង ព្រូនក្នុងពោះវៀន បញ្ចុះជាតិពុលតាមទឹកនោម

ជំងឺនៃផ្លូវទឹកនោម ប៉ូវកំលាំង

* ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល។

* ការព្យាបាលៈ

– ដើមកន្រ្ទាំងបាយស ដាំទឹកផឹកសំរាប់ព្យាបាល រាកមួល រោគគ្រុនក្តៅ និងកញ្រ្ជឹល។

– ស្លឹកវាមានជាតិ Saponine បុកជាមួយអង្ករដំណើប បិតលើបូសទ្រនិច។

– ឬសជាតិល្វីង ប៉ូវកំលាំង ប្រើជាថ្នាំក្រពះ ឆ្អល់ពោះ ទល់លាមក ឈឺសន្លាក់ឆ្អឹង  ធ្វើអោយចេញញើសនិងបញ្ចុះកំដៅឆុងលាយជាមួយខ្ញីបន្តិច សំរាប់ព្យាបាលគ្រុនលោះ និងជំងឺពោះវៀនរាំរ៉ៃ។

ឬសបុកយកទឹកសំរាប់ព្យាបាលព្រូនក្នុងពោះវៀន។

សារធាតុគីមីៈ ឬសមានសារធាតុ Alkaloids និងស្លឹកមានសារធាតុ Saponin glycodiders។

កម្រិតប្រើ៖ ស្លឹកក្រៀម៤០ក្រាម ដាំទឹកហូប

ហាមប្រើចំពោះស្ត្រីមានផ្ទៃពោះ

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

សម្រួលដោយ៖ អ៊ាង សុផល្លែត
☞☞ រកបានហើយ ស៊ែរចែកគ្នាដឹងផង!

អានអត្ថបទបន្ថែម៖ ព្យាបាលដំបៅទឹកនោមផ្អែមព្យាបាលមិនជា

សម្រាប់អ្នកមានដំបៅទឹកនោមផ្អែមព្យាបាលមិនជា

វិធីនេះព្យាបាលយ៉ាងស័ក្តសិទ្ធ

 

– សម្រួលដោយ៖ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH

 

បើមានបងប្អូន ពូមីងណាមានដំបៅមិនជា ដោយសារជំងឺជាតិស្ករខ្ពស់ រឺទឹកនោមផ្អែម ដែលព្យាបាលមិនជា និងសង្ឃឹម វិធីខាងក្រោមនេះអាចជួយមនុស្សអោយមានសង្ឃឹម និងបន្រការរស់បាន អោយតែបានជា និងជូនបុណ្យដល់អ្នកដែលបានបង្រៀនវិធីសាស្ត្រនេះផង។

*របៀបធ្វើ៖

– លាងដំបៅដោយសារ៉ូមប្រៃរួច លាងដោយប៉េតាឌីនម្តងទៀត

– ចិតសំបកល្ហុងខ្ចីចេញ រួចយកវាលាងអោយអស់ជ័រ រួចកោសសាចល្ហុងអោយបានច្រើនល្មមបិតដំបៅ

– យកសាច់ល្ហុងលាយស្ករសរ៤ស្លាបព្រាកាហ្វេ លាយប៉េតាឌីន៤ស្លាបព្រាកាហ្វេ អោយម៉ដ្ឋចូលគ្នា

– យកវាមកបិតលើដំបៅរុំក្រណាត់សរស្អាតបិតព្រឹកដូរល្ងាចចេញ បិត១ថ្ងៃ១ដងរហូតបានធូរស្បើយ។

នេះជាវិធីដែលលោក ព្រហ្ម មុន្នី សិទ្ធី អនុវត្តបានផលល្អហើយគាត់ចែករំលែក។

*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here