កត្តាមួយចំនួនដែលធ្វើឱ្យសុខភាពអ្នកចុះអន់ថយ ដោយមិនបានចាប់អារម្មណ៍ឡើយ ជាពិសេសចំពោះស្រ្តី!

147

អ្នកព្យាយាមញ៉ាំអាហារដែលមានជីវជាតិ ហាត់ប្រាណ ដើម្បីឲ្យមានសុខភាពល្អ តែពេលខ្លះកំហុសបន្តិចបន្តួចដែលអាចកើតឡើង តាមទម្លាប់ក៏អាចជាកត្តាដែលនាំឲ្យសុខភាពអ្នកចុះខ្សោយដោយមិនដឹងខ្លួនផងដែរ។

 

១. មិនសូវញ៉ាំទឹក

កង្វះជាតិទឹកអាចធ្វើអោយអ្នកស្ងួតមាត់ អស់កម្លាំងជាដើម ព្រោះកាលណា​ខ្វះ​ជាតិ​ទឹក នោះ​រាងកាយ​ងាយ​ជួប​នឹង​ជំងឺ​ណាស់។ ដើម្បីជៀសពីជំងឺផ្សេងៗដូចជាអស់កម្លាំង ផ្តាសាយ… គួរញ៉ាំទឹកឲ្យបានច្រើន។ ញ៉ាំ ៦ ទៅ ៨កែវ ក្នុងមួយថ្ងៃ ដើម្បីជៀសវាង ការបាត់បង់​​ជាតិទឹកក្នុងរាងកាយ។

 

២. ញ៉ាំអាហារមិនគ្រប់គ្រាន់

ការញ៉ាំចំនីអាហារមិនគ្រប់គ្រាន់ ឬការតមអារហារ ជាកត្តាមួយដែលធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺផ្សេងៗណាស់ ព្រោះរាងកាយ​មាន​សារធាតុចិញ្ចឹមមិនគ្រប់គ្រាន់។ ដើម្បីបង្កើនថាមពលអ្នកគួរតែបរិភោគបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ឲ្យបានច្រើន នោះអ្នកមានថាមពលគ្រប់គ្រាន់ ប្រឆាំងទៅនឹងជំងឺនានាបាន។​

 

៣. កង្វះអាហារដែលមានសារធាតុចិញ្ចឹម

ការញ៉ាំអាហារដែលមានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ នាំឲ្យអ្នកមានអាការៈឈឺក្បាល អស់កម្លាំងជាដើម។ ដូច្នេះគួរតែញ៉ាំ​អាហារ​ណាដែលល្អសម្រាប់សុខភាព តែជៀសវាងការញ៉ាំអាហារកាបូអ៊ីដ្រាត ដែលគ្មានសុខភាពល្អដូចជា នំខេក ភេសជ្ជជាតិសូដា នំបុ័ង… ជាដើម។

 

៤. ទទួល​ទាន​ប្រូតេអ៊ីន​មិន​បាន​គ្រប់គ្រាន់

កង្វះ​ប្រូតេអ៊ីន​ក៏​ជា​បញ្ហា​ចម្បង ​ដែល​នាំ​ឲ្យ​សុខភាព​ស្ត្រី​ចុះ​អន់ថយ ជាពិសេសចំពោះសុខភាពនៃការមករដូវ ដូចនេះ​គួរ​ងាក​មក​ទទួល​ទាន​អាហារ​ណា ​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន​ទើប​ល្អ​ចំពោះ​សុខភាព។

 

៥. កង្វះជាតិខ្លាញ់

ញ៉ាំសារធាតុបឺរឬខ្លាញ់ច្រើនពេកនាំឲ្យអ្នកធាត់ ប៉ុន្តែប្រសិនបើរាងកាយអ្នកគ្រាន់សារធាតុខ្លាញ់សោះ ក៏អាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពផងដែរ។ ខ្លាញ់ដែលអ្នកញ៉ាំផ្តល់ថាមពលដល់រាងកាយអ្នកត្រូវឆ្លងកាត់ពេញមួយថ្ងៃ ប៉ុន្តែត្រូវមានបរិមាណ​សមល្មម។

 

៦. មិន​ធ្វើ​លំហាត់​ប្រាណ

ការ​មិន​ដែល​ធ្វើ​លំហាត់​ប្រាណ​សោះ ទើប​ជា​មូលហេតុ​ដែល​ស្ត្រី​ភាគ​ច្រើន​ឈឺ ព្រោះ​ជាតិ​ពុល​ក្នុង​ខ្លួន​មិន​បាន​បញ្ចេញ​មក​ក្រៅ។ ប៉ុន្តែបើអ្នកហាត់ប្រាណច្រើនពេក ក៏អាចបណ្តាលឲ្យសាច់ដុំអ្នកចុះខ្សោយផងដែរ។ ដូចនេះ​គួរ​ហាត់ប្រាណ ៣ដង ​យ៉ាង​តិច​ក្នុង​មួយ​សប្ដាហ៍។

 

៧. ការគេងមិនគ្រប់គ្រាន់

ការគេងគ្រប់គ្រាន់ គឺជាកំហុសសុខភាពដ៏អាក្រក់បំផុតមួយ ដែលមនុស្សភាគច្រើនធ្វើសព្វថ្ងៃនេះ។ កុំវក់នឹងការលេង Facebook មើលរឿងដាច់យប់ដល់ម៉ោង ២-៣យប់ពេក គួរយកពេលសម្រាកឲ្យបានគ្រប់គ្រាន់ ទើបរាងកាយអ្នកមានកម្លាំង រឹងមាំ។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here