កញ្ឆែត ព្យាបាលគ្រុនពោះវៀន ក្រពះ ធ្លាក់ស!

2569

កញ្ឆែតបុកពូតយកទឹកលាយជាមួយទឹកដូងខ្ចីអាចព្យាបាលជំងឺគ្រុនពោះវៀន ក្រពះ និងជំងឺស្ត្រីដូចជាធ្លាក់សជាដើម។

*វិធីធ្វើ៖

– ដំបូងយកកញ្ឆែតធម្មជាតិប្រមាណ១០ទងបេះស្នោរវាចេញ លាងទឹកឲ្យស្អាត​ ហើយបេះស្លឹក និងក្ដិចឲ្យតូចល្មមងាយស្រួលយកទៅបុក

– បុកទាំងស្លឹក និងដើម បុកឲ្យម៉ដ្ឋដើម្បីឲ្យចេញជាតិកញ្ឆែត រួចចាកទឹកដូង (ទឹកដូងខ្ចីមួយផ្លែ) ចូលចានកញ្ឆែត

 

– ច្របាច់កញ្ឆែតដើម្បីឲ្យវាចេញជាតិ ដាក់ស្បៃច្រោះយកកាកកញ្ឆែតចេញ ពូតយកតែទឹក រួចជាការស្រេច

– អាចច្រកដបក្លាសេបានតែត្រូវញ៉ាំឲ្យអស់ក្នុងមួយថ្ងៃ អាចញ៉ាំច្រើនដងឲ្យអស់ដូងមួយផ្លែនេះ អ្នកដែលមិនសូវចេះអាចលាយស្ករសបន្តិចបាន។

នេះជាវិធីដែល ក្មួយស្រី Socheata Pech និងជីដូនគាត់កំពុងអនុវត្តបានផលល្អ ហើយបានផ្ញើរមកខ្ញុំដើម្បីចែករំលែក។

*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ វិធីខាងលើអាចប្រើនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here