ឱសថបុរាណធម្មជាតិ
ឱសថបុរាណព្យាបាល ក្អក គ្រុនក្តៅ ផ្តាសាយ កញ្ជ្រឹលចេញមិនអស់នោមតិច រលាកប្លោកនោម បូស ពងខ្ទុះសើស្បែក បូសដោះ រលាក ក្រពេញទឹកមាត់ កើតរើម តាអក រលាកស្បែក ឆ្កែខាំ ពស់ចឹក
រូបភាព
ព្យាបាលជំងឺ៖ ក្អក គ្រុនក្តៅ ផ្តាសាយ កញ្ជ្រឹលចេញមិនអស់នោមតិច រលាកប្លោកនោម បូស ពងខ្ទុះសើស្បែក បូសដោះ រលាក ក្រពេញទឹកមាត់ កើតរើម តាអក រលាកស្បែក ឆ្កែខាំ ពស់ចឹក។
ប្រភេទរុក្ខជាតិ៖ កំពីងពួយទឹក។
កំពីងពួយ គឺជាឈ្មោះស្មៅមួយប្រភេទដុះក្នុងទឹកបឹងត្រពាំង ច្រើនដុះលាយជាមួយដើមកញ្ឆែត មានដើមវារអណ្ដែតលើទឹកដូចកញ្ឆែតដែរ មានចុងដុះឡើងផុតពីទឹក។ គេប្រទះឃើញកំពីងពួយនៅគ្រប់ប្រទេស ក្នុងទ្វីបអាស៊ីផ្នែកក្ដៅ។ ចំពោះត្រួយខ្ចីៗ គេអាចយកមកបរិភោគជាបន្លែ។
វិធីធ្វើ និងវិធីប្រើប្រាស់៖
-រុក្ខជាតិទាំងមូល កាត់ឫសចេញលាងឲ្យស្អាត រួចកាត់ហាលសំងួតដោយកំដៅថ្ងៃ ឬប្រើទូសំងួត
-កម្រិតប្រើ -១៥-៣០ក្រ ដាំទឹកផឹក (សម្រាប់ដើមស្ងួត) 30-70ក្រាមស្ងោរផឹក (សម្រាប់ដើមស្រស់ ឬយកមកបុកបិទ)
-ប្រើខាងក្រៅបុកបិទព្យាបាល បូស ពងខ្ទុះសើស្បែក បូសដោះ រលាក ក្រពេញទឹកមាត់ កើតរើម តាអក រលាកស្បែក ឆ្កែខាំ ពស់ចឹក។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។