ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

មានតែចេកខ្ចីទេដែលពូកែ សម្រាប់ថ្នាំព្យាបាលជំងឺរលាកក្រពះ …!!

15-Jun-2019 12:49 PM

រូបភាព


ដោយ: Uddam

-វិធីធ្វើ៖ហាន់ចេកណាំវ៉ាខ្ចីជាចំណិតស្តើងៗ(ទាំងសំបក)រួចហាលថ្ងៃ
ឱ្យក្រៀម បន្ទាប់មកយកវាមកកិនជាម្សៅ រួចកើបម្សៅនោះរក្សាទុកក្នុងក្រឡបិទគម្របឱ្យជិត។

ចំពោះបរិមាណចេកគឺអាស្រ័យលើការចង់បានរបស់លោកអ្នកប៉ុណ្ណោះ ចង់ធ្វើតិចឬច្រើនគឺស្រេចចិត្ត។ម្សៅចេកឱ្យតែបិទគម្របជិត គឺអាចរក្សាគុណភាពបានរាប់ខែឆ្នាំ។

-វិធីប្រើ៖ត្រូវដួសម្សៅនេះ១ទៅ២ស្លាបព្រាបាយលាយទឹកកន្លះកែវ១៥០មីល្លីលីត្រនិងបន្ថែមទឹកឃ្មុំសុទ្ធ កន្លះស្លាបព្រាបាយ រួចកូរឱ្យសព្វ ផឹកមុនបាយព្រឹកម្តង ថ្ងៃត្រង់ម្តង និងមុនពេលគេងម្តងទៀត។ បន្តផឹករហូតដល់ជាសះស្បើយ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។