ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

រឿងដែលអ្នកគួរតែដឹងពេលលាងសម្អាតមុខ បើមិនចង់មុខចាស់ជាងវ័យនោះ!!!

19-Jun-2019 05:13 PM

រូបភាព


ដោយ: Uddam

ទម្លាប់នៃការលាងមុខមួយចំនួនអាចធ្វើឲ្យអ្នកមានមុខចាស់ជាងវ័យដោយមិនដឹងខ្លួន ដែលវាធ្វើឲ្យមុខរបស់អ្នកទៅជាមានស្បែកស្ងួត ក្រហាយ ឡើងខ្លាញ់ និងឡើងមុនជាដើម។ អ្នកគួរតែជៀសវាងទម្លាប់អាក្រក់ទាំងនេះចោល បើមិនចង់មានមុខចាស់ជាងវ័យ៖

១.លាងសម្អាតមុខញឹកញាប់
ការលាងសម្អាតមុខពី ១ ទៅ ២ដង គឺល្អសំរាប់ស្បែកមុខរបស់អ្នក។ ​ការលាងមុខញឹកញាប់ពេកនឹងធ្វើឲ្យស្បែករបស់អ្នកមានភាពក្រហល់ក្រហាយ និងអាចបាត់បង់ជាតិខ្លាញ់ពីធម្មជាតិនៅលើស្បែកមុខផងដែរ។

២.សីតុណ្ណភាពទឹក
អ្នកប្រាកដជាដឹងហើយថាទឹកក្ដៅ គឺអាចបើកនូវរន្ធញើស រីឯទឹកត្រជាក់ គឺបង្រួមរន្ធញើស។ វិធីសាស្រ្ដដែលល្អ គឺលាងសម្អាតដោយទឹកក្ដៅឧណ្ណៗទើបជាការគួរ។

៣.លាងសម្អាតមិនបានម៉ត់ចត់
ការលាងសម្អាតមុខដោយខ្ជីខ្ជា អាចបន្សល់ទុកនូវសារធាតុកខ្វក់ដែលបង្កផលអាក្រក់ដល់ស្បែកមុខអ្នកនៅពេលក្រោយ។

៤.កន្សែងជូតមុខ
កន្សែងជូតមុខក៏ត្រូវតែពិនិត្យផងដែរ ពេលខ្លះវាអាចបង្កប់នូវមេរោគ ម្យ៉ាងទៀតអ្នកក៏មិនគួរត្រដុសនៅលើផ្ទៃមុខខ្លាំងពេកដែរ វាអាចធ្វើឲ្យបាត់បង់ភាពតឹងនៅលើស្បែក។

៥.ជ្រើសរើសផលិតផលខុស
ការប្រើប្រាស់ផលិតផលសំរាប់លាងមុខ សម្អាតសារធាតុកខ្វក់ នៅលើស្បែកមុខពិតជាសំខាន់ណាស់ អ្នកមិនមែនចេះតែប្រើៗនោះទេ។ អ្នកគួរតែពិនិត្យឲ្យបានច្បាស់ថាផលិតផលនោះសាកសមនឹងស្បែកមុខរបស់អ្នកឬក៏អត់ ជៀសវាងនាំផលអាក្រក់ដល់ស្បែកមុខអ្នកនៅពេលក្រោយ៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ