ឱសថបុរាណធម្មជាតិ
ក្រូចសើច ឱសថបុរាណខ្មែរ! កុំឃើញធូរថ្លៃ តែប្រសិទ្ធភាពមិនធម្មតាទេ ព្យាបាលបានសម្បើមណាស់!
រូបភាព
ប្រភេទរុក្ខជាតិ៖ ក្រូចសើច
ព្យាបាលជំងឺ៖ ជួយផ្លូវដង្ហើម បំបាត់ក្លិនខ្លួន ឈឺក្បាល ពិសេសស្រ្តីក្រោយសម្រាលកូន ព្យាបាលក្អក ក្អួតឈាម ប៉ះខ្ទាំ បំបាត់ខ្លិនឆ្អាប ជួយរំលាយអាហារ ឲ្យបាយឆ្ងាញ់ ព្យាបាលក្អក ស្លេស្ម៍ ឲ្យចេញញើស នោមស្រួល កាត់ស្លេស្ម៍ក្នុងបំពង់ក ទឹកមាត់ស្អិត លាងឈាមរដូវ ទម្លាក់រដូវ បណ្តេញខ្យល់ក្នុងពោះវៀន ឈឺពោះ កក់សក់ ព្យាបាលរមាស់ក្បាល និងអង្គែ សំបកផ្លែ បណ្តេញខ្យល់ក្នុងពោះវៀន ឈឺពោះ ទម្លាក់រដូវ លាងឈាមរដូវ បណ្តេញខ្យល់ គ្រុនក្តៅ ចុកសៀត
វិធីធ្វើ និងវិធីប្រើប្រាស់៖
– គេប្រើស្លឹក ផ្លែ និងឫស ប្រើស្រស់ឬស្ងួត សំងួតនៅកំដៅ ៤០-៥០អង្សា
– គេប្រើស្លឹក ឬសំបកផ្លែ លាយជាមួយរុក្ខជាតិផ្សេងទៀតដាំឆ្ពុង ជួយផ្លូវដង្ហើម បំបាត់ក្លិនខ្លួន ឈឺក្បាល ពិសេសស្រ្តីក្រោយសម្រាលកូន។ ព្យាបាលក្អក ក្អួតឈាម ប៉ះខ្ទាំ។
– គេនិយមប្រើស្លឹក និងសំបកផ្លែ ជាគ្រឿងស្ល ដើម្បីបំបាត់ខ្លិនឆ្អាប
– ផ្លែៈ កាត់ស្លេស្ម៍ក្នុងបំពង់ក ទឹកមាត់ស្អិត លាងឈាមរដូវ ទម្លាក់រដូវ បណ្តេញខ្យល់ក្នុងពោះវៀន ឈឺពោះ កក់សក់ ព្យាបាលរមាស់ក្បាល និងអង្គែ
សំបកផ្លែ បណ្តេញខ្យល់ក្នុងពោះវៀន ឈឺពោះ ទម្លាក់រដូវ
– ទឹករបស់ផ្លែ កាត់ស្លេស្ម៍ក្នុងបំពង់ក លាងឈាមរដូវ បណ្តេញខ្យល់។
– ឫសៈ ព្យាបាលគ្រុនក្តៅ ចុកសៀត
– ប្រើក្នុងមួយថ្ងៃកម្រិត ៦-១២ក្រាម ដាំហូប ឬត្រាំស្រា ប្រើតែឯង ឬលាយជាមួយរុក្ខជាតិឱសថផ្សេងទៀត។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត