ចំណេះដឹងទូទៅ
រូបភាព
ជ្រាំងអណ្ដាតជាជម្ងឺមួយប្រភេទដែលបណ្ដាលមកពីការរលាកផ្នែកស្រទាប់ស្ដើងនៅលើអណ្ដាតឬក្នុងមាត់ទៅលើភ្នាសស្ដើងតាមអញ្ចាញធ្មេញក្រអូមមាត់បបូរមាត់និងផ្នែកផ្សេងទៀតក្នុងមាត់ ទោះមានមេរោគក្ដីគ្មានមេរោគក្ដី។ប៉ុន្ដែករណីបង្កដោយមេរោគនឹងធ្វើឱ្យក្មេងក្តៅខ្លួនខ្លាំង។
ជម្ងឺជ្រាំងអណ្ដាតអាចបណ្ដាលមកពីជម្ងឺផ្សិតផ្សេងៗនិងដែលអាចបង្កដោយមេរោគឱកាសនិយម មួយចំនួន។ ប្រសិនបើមានការរលាកខ្លាំងធ្វើឱ្យក្មេងញ៉ាំអាហារមិនបាន បៅមិនកើត។ ករណីនេះអាចធ្វើឱ្យក្មេងឈានទៅរកជម្ងឺមួយ ប្រភេទទៀត គឺជម្ងឺខ្វះអាហារូបត្ថម្ភ។ ជាទូទៅជម្ងឺជ្រាំងអណ្ដាតច្រើនកើតលើកុមារអាយុក្រោមប្រាំឆ្នាំ។១.វិធីព្យាបាលសាមញ្ញដែលអាណាព្យាបាលអាចធ្វើបាន៖ការព្យាបាលគឺអាចចាប់ផ្ដើមពីអាណាព្យាបាលផ្ទាល់ដោយ ម្ដាយត្រូវសម្អាតមាត់កូនដែលមានជម្ងឺតាមវិធីដូចខាងក្រោម ៖
-ដាំទឹកឱ្យពុះហើយទុកឱ្យនៅក្ដៅឧណ្ហៗ
-បង់អំបិលស្អាតទៅក្នុងទឹកក្ដៅឧណ្ហៗនោះឱ្យប្រៃល្មម
-យកក្រណាត់ទន់ៗស្អាត ដែលបានស្ងោរសម្លាប់មេរោគហើយមកជ្រលក់ទឹកអំបិលក្ដៅឧណ្ហៗនោះជូតសម្អាតក្នុងមាត់ លើអណ្ដាតឱ្យបានញឹកញាប់អាចពីបួនទៅប្រាំមួយដងក្នុងមួយថ្ងៃ ប៉ុន្ដែមិនអាចជូតខ្លាំងពេកទេព្រោះធ្វើឱ្យអណ្ដាតកុមារឈឺឬចេញឈាមបាន។ផ្ទុយទៅវិញបើលោកអ្នកយកក្រណាត់មិនស្អាត ឬមិនបានសម្លាប់មេរោគជាមុនទេនោះការសម្អាតនោះនឹងក្លាយជាការ ចម្លងមេរោគ និងធ្វើឱ្យជម្ងឺជ្រាំងលើទារកកាន់តែធ្ងន់ធ្ងរថែមទៀត។
+វិធីបង្ការជម្ងឺជ្រាំងអណ្ដាត
ករណីបំបៅកូនដោយទឹកដោះ ម្ដាយត្រូវទទួលទានអាហារឱ្យបានគ្រប់គ្រាន់និងមានវីតាមីនច្រើនប្រភេទដើម្បីការពារ ការកើតមានជម្ងឺពងបែក ឬរលាក ដែលបណ្ដាលឱ្យកើតជ្រាំងអណ្ដាត។
កុមារដែលអាចញ៉ាំអាហារបានគួរឱ្យចំណីអាហារដែលមាន ជីវជាតិគ្រប់គ្រាន់ ដូចជាជាតិសាច់ ត្រី បន្លែពណ៌បៃតងចាស់ និងផ្លែឈើពណ៌លឿងទុំនិងចំណីអាហារមានជាតិវីតាមីនច្រើនប្រភេទ លើសពីនេះត្រូវមានអនាម័យល្អផងដែរ។