ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

រដូវដាំដំឡូងមីរបស់បងប្អូនកសិករបានមកដល់ហើយ នេះជាអត្ថបទជំនួយខ្លះៗពីបច្ចេកទេសដាំដំឡូងមីដើម្បីបានទិន្នផលកាន់តែប្រសើរ..!!

25-Jun-2019 03:03 PM

រូបភាព


ដោយ: Uddam

+រដូវកាលដាំដុះ

-ពេញ១ឆ្នាំអាចដាំបានគ្រប់រដូវ
-រដូវវស្សាកក្កដា,សីហាដើមរដូវប្រាំងវិច្ឆិកា,ធ្នូ ។
-ការប្រមូលផលចាប់ពី១៥០ដល់១៨០ថ្ងៃក្រោយពេលដាំ(ពូជធ្ងន់ការប្រមូលផលអាចដល់១ឆ្នាំ)


+ទីកន្លែងដាំដុះ

-ដីទួលមានជីជាតិ ហើយដីធូរ និងដីស្រស់ទឹក (ដីមិនដក់ទឹក)
-ដីល្បាប់ ល្បាយខ្សាច់ ដីខ្មៅ និង ដីក្រហមមានស្រទាំប់លើធូរ
-ដាំមិនរើសប្រភេទដី ដែលមាន PH ៥.៥-៨


+ការរៀបចំដីកាប់ឬភ្ជួររាស់៣ដង

-កាប់ឬភ្ជួររាស់លើកទី១ជំរៅ២៥-៣០ស.មហាលដីចោលពី១០ទៅ១៥ថ្ងៃហើយកាប់ភ្ជួរលើកទី២រាស់បំបែកដីអោយម៉ត់គៀរអោយស្មើហើយកាប់ឬភ្ជួរជាំលើកទី៣។

+ការលើករង

-រដូវវស្សាលើករងកម្ពស់២៥-៣០ស.ម បណ្តោយ១០ម ទទឹង១មលើកក្រពង់កណ្តាលរាងខ្នងអណ្តើក។

ការរៀបចំពូជសម្រាប់ដាំនិងសម្រាប់ទុកពូជ។

-ក្រោយពីកាស់យកមើមរួច កាប់ដើមទៅផ្សាំទុកពូជឬដើមសម្រាប់ធ្វើពូជត្រូមានលក្ខណៈដូចតទៅ ៖

-ពូជឬដើមធំនិងមានម្សៅច្រើននិងទិន្នផលខ្ពស់

-មានប្រូតេអ៊ីនច្រើន

-មានជាតិអាស៊ីតស្យានី​ និង ជាតិពុលតិច

-រយៈពេលដាំដុះ និង លូតលាស់ខ្លី

+ការដាំដុះ

-ការដាមាន២របៀបដាំលើករងនិងដាំផ្ទាល់

-ដាំលើករង៖កាប់រណ្តៅតូចល្មមលើករងរួចដើមដេលកាត់ខ្លីៗទៅកប់ក្នុងរណ្តៅរាងផ្តេក,បញ្ឈរ,បញ្ឆិត។គេច្រើនដាំលើករងនៅរដូវវស្សា។

-ដាំផ្ទាល់៖កាប់រណ្តៅទំហំ០.៥មដាក់ជីកំប៉ុស្តិ៍ឬលាមកសត្វច្របល់អោយសព្វនៅបាតរណ្តៅរួចយកដើមដែលកាត់ខ្លីៗទៅកប់ក្នុងរណ្តៅរាងផ្តេក,បញ្ឈរ,បញ្ឆិតចំពោះដាំផ្ទាល់ច្រើនធ្វើនៅរដូវប្រាំង។

+ការដាក់ជី។

-ដាក់ជីទ្រាប់បាត៖ជីលាមកសត្វឬ ជីកំប៉ុស្តិ៍០.៨គីឡូក្រាម/ម៉ែត្រការ៉េ= ៨ត/ហ.ត

-ជី១៥-១៥-១៥ = ០,០២ គីឡូក្រាម/ម៉ែត្រការ៉េ = ២០០គីឡូក្រាម/ហ.ត

+ការថែទាំ

-ស្រោចទឹកពេលដាំរួចភ្លាម

-បោចស្មៅ ជ្រោយដី ពូនគល់

-ត្រូវបោចស្មៅអោយបានញឹកញាប់ពេលដំឡូងមីនៅតូច

-រយៈពេល២ទៅ៣ខែក្រោយទៅពូនគល់ដើម្បីទប់ដើមកុំអោយរលំដួល ហើយមើមធំល្អ។

-ការលូតលាស់៖នៅពេលដំឡូងមីមានកំពស់ពី៨០ ទៅ ១០០ស.មគេអាលួសស្លឹកខាងក្រោយចេញដើម្បីមើមវាធំបានល្អ។

+ជម្ងឺដែលអាចកើតមានលើដំណាំដំឡូងមី

-Mosaic Virus ការពារគឺដកដើមដែលមានជំងឺចេញ ឬ ក៏ប្រើពូជធន់ និង ជម្ងឺ (បាញ់ថ្នាំសម្លាប់សត្វល្អិត ដែលជាំភ្នាក់ងារចំលងជម្ងឺ) ។

+ការប្រមូលផល

-សម្រាប់ធ្វើម្ហូបអាហារយើងអាំចប្រមូល ១៥០ ទៅ ១៨០ថ្ងៃក្រោយពេលដាំ(ចំពោះពូជស្រាល)ចំពោះពូជធ្ងន់១ឆ្នាំយើងអាចសំគាល់បានដោយស្លឹកពណ៌លឿងដែលនៅក្បែរគល់ចាប់ផ្តើមជ្រុះដេញពីក្រោមទៅលើ។មុនគាស់ប្រមូលផលត្រូវកាប់ដើមចេញដោយទុកប្រវែង៣០ ទៅ ៤០ ស.ម ពីដី។

+ការទុកដើមធ្វើពូជ៖ក្រោយពីការកាត់ដើមយកមើមរួចយើងកាត់ដើមយកទៅផ្សាំហើយពូជសម្រាប់ដាំត្រូវមានលក្ខណៈដូចតទៅ៖-ពូជឬដើមធំរឹងមាំល្អ ហើយធន់ និងជំងឺ ជាពិសេសជំងឺវិរុស

-មានកំរិតម្សៅច្រើន និងទិន្នផលខ្ពស់-មានជាតិប្រូតេអ៊ីនច្រើន-មានជាតិអាស៊ីតស្យានីទ្រីត ឬ មានជាតិពុលតិច

-មានការលូតលាស់ និង រយៈពេលដាំដុះខ្លី៕