ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ស្វែងយល់ពីការចិញ្ចឹមមេមាន់ស្រែយកពងជាលក្ខណៈគ្រួសារ…!!

26-Jun-2019 09:35 AM

រូបភាព


ដោយ: Uddam

ការចិញ្ចឹមមាន់មិនថាការចិញ្ចឹមជាលក្ខណៈគ្រួសារឬកសិដ្ឋានទេការយកចិត្តទុកដាក់ចំពោះមាន់ពូជ(មេមាន់)ជារឿងដែលចិញ្ចឹមទាំងឡាយគួរយកចិត្តទុកដាក់ដើម្បីបានមាន់កាត់តែច្រើន។ខាងក្រោមនេះជាវិធីសង្ខេបត្រួសៗ ក្នុងការញ្ចឹមមេបាមាន់ស្រែអោយទទួលបានទិន្នផលខ្ពស់

-ការអោយចំណីត្រូវលាយតាមក្បួនខ្នាតសំរាប់មេបា អោយសត្វស៊ីបានគ្រប់គ្រាន់ និងទៀងទាត់ ហើយត្រូវគិតពីគុណភាពនៃវត្ថុធាតុដើម ជាពិសេសចំណីមានសារធាតុ៤ចំបាច់សំរាប់មាន់(មានចំណីប្រភេទថាមពល,ប្រូតេអ៊ីន,សាធាតុរ៉ែ
និងពពួកវីតាមីន-ល-)។

-ការចាក់ថ្នាំវ៉ាក់សាំង៖ក្នុងករណីសត្វមានសុខភាពល្អ គួរប្រើថ្នាំបង្កើនទិន្នផលរយៈពេលមិនអោយលើស៣ថ្ងៃក្នុង១សប្តាហ៍។វីតាមីនប្រើតែពេលព្រឹកនិងពេលថ្ងៃប្រើបង្រ្គប់ជាតិទឹក និងថ្នាំទំលាក់សត្វល្អិតគួរធ្វើរៀងរាល់២ខែម្តង។

៣-ការថែទាំនិងអនាមយ័៖ទ្រុងមាន់គឺជាផ្ទះរបស់មាន់ បោសសំអាតជាប្រចាំ និងមានពន្លឺថ្ងៃគ្រប់គ្រាន់ និងខ្យល់ចេញចូលគ្រប់គ្រាន់វា​អាច​បង្កើត​ផលិតកម្ម​ពង​បាន​មួយកំរិតប្រសិនបើ​ទ្រុង​នោះ​សើម​អាច​បង្កើន​នូវ​ជំងឺ និង​ប៉ារ៉ាស៊ីត​ផ្សេងៗ

៤-មេមាន់ដែលយើងចិញ្ចឹមយកពងមិនគួរដាក់ជាមួយមាន់សាច់ឡើយហើយបារបស់វាក៏មិនគួរផ្លាស់ប្តូរដែរ។

៥-ការចិ​ញ្ចឹម​ដោយ​ដាក់​ក្នុង​ទ្រុង ដោយ​មាន​កំរាល​ចំបើង លើ​បន្ទះក្តាឲ្យ​បានក្រាស់​បន្តិច ឬ​ការចិញ្ចឹម​ដាក់​ទ្រុង​សំណាញ់ ត្រូវបាន​គេ​អនុវត្ត​ន៍យ៉ា​ច្រើន​នាពេល​បច្ចុប្បន្ន

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

Cr:កសិដ្ឋានចិញ្ចឹមមាន់ ភី អេស