កសិកម្ម
រូបភាព
សត្វចង្រិត ជាប្រភេទសត្វល្អិតដែលស៊ីរុក្ខជាតិផ្សេងៗជាអាហារ។សត្វចង្រិតក៏ដូចជាសត្វល្អិតផ្សេងៗទៀតដែរ វាសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់សម្រាប់រាងកាយរបស់មនុស្ស ហើយការស្រាវជ្រាវមួយចំនួនបានឲ្យឃើញថា ការបរិភោគសត្វល្អិតប្រភេទនេះអាចជួយកាត់បន្ថយសារធាតុខ្លាញ់បានយ៉ាងល្អប្រសើរ។
យ៉ាងណាមិញសព្វថ្ងៃនេះមានប្រជាជនច្រើនឡើងៗចាប់អាជីពចិញ្ចឹមសត្វចង្រិតធ្វើជាមុខរបរគោលនៅក្នុងគ្រួសារ ក៏ដោយសារតែទីផ្សាររបស់សត្វចង្រិតមានការកើនឡើងគួរឲ្យកត់សម្គាល់។អ្នកដែលនិយមពិសាសត្វចង្រិតក៏មានចំនួនច្រើនផងដែរនាពេលបច្ចុប្បន្ន។
តាមពិតការចិញ្ចឹមចង្រិតអាចជួយឱ្យយើងទទូលបានប្រាក់កម្រៃច្រើនរហូតដល់ខ្ទង់ពាន់ដុល្លារក្នុងមួយខែៗប្រសិនបើជាលោកអ្នកយកចិត្តទុកដាក់ពីវិធីចិញ្ចឹមនោះឱ្យបានត្រឹមត្រូវ ។ខាងក្រោមនេះជាចំណេះដឹងខ្លះៗដើម្បីចិញ្ចឹមចង្រិតបានជោគជ័យ៖
១.ការចញ្ចឹមចង្រិតដោយប្រើដើមទុនតិច៖
+ការសាងសង់ទ្រុង៖ទ្រុងរបស់ចង្រិតត្រូវតែសាងសង់ឱ្យបានត្រឹមត្រូវ ព្រោះវាអាចធ្វើឱ្យមានភាពងាយស្រួលក្នុងកម្រិតបរិមាណនិងវាយតម្លៃទម្ងន់សរុបរបស់វា មិនតែប៉ុណ្ណោះត្រូវរៀបចំសំបុកចង្រិតឱ្យបានល្អ មិនដូច្នេះទេធ្វើឱ្យចង្រិតងាប់ឬមិនអាចធំធាត់បានល្អនោះទេ។
លើសពីនេះទៅទៀតយើងត្រូវផ្តល់ទឹកស្អាត និងចំណីដែលមានជីវជាតិល្អ ជាពិសេសគេអាចបន្ថែមស្លឹកបាស ឫបន្លែនាៗឱ្យវាស៊ី ទើបធ្វើឱ្យវារឹតតែធំធាត់បានលឿននិងមានសុខភាពល្អ។
+បរិស្ថាននៃទ្រុង៖ជាទូទៅចង្រិតចូលចិត្តរស់នៅសីតុណ្ហភាពក្រោម៤០អង្សាសេ ហើយចំណុចដែលល្អបំផុតគឺ២៥ទៅ៣០អង្សាសេ។គេអាចរៀបចំខ្សាច់រួចបាញ់ទឹកឱ្យត្រជាក់ជាងមុន ឫគេអាចធ្វើជាដំបូល។
+ការជ្រើសរើសពូជចង្រិត៖អ្នកដែលចិញ្ចឹមចង្រិតត្រូវតែជ្រើសរើសពូជចង្រិតឱ្យបានត្រឹមត្រូវ ព្រោះថាពូជចង្រិតខ្លះមិនល្អសម្រាប់ទីផ្សារនោះទេហើយខ្លះទៀតវាងាយរងជំងឺនិងខ្លះចិញ្ចឹមមិនធំថែមទៀតផង។
២-ហេតុផលចំពោះអ្នកចិញ្ចឹមសត្វចង្រិត
-ចង្រិតមាន២ប្រភេទគឺចង្រិតខ្មៅនិងចង្រិតក្រហម
-ពងចង្រិតលក់បាន១ចាន២,៥ដុល្លារ
-ចង្រិត១គីឡូលក់បាន១គីឡូ២,៥ដុល្លារ
ជាទូទៅសម្រាប់ចង្រិតដែលមានអាយុកាលចាប់ពី៤៥ថ្ងៃឡើងទៅគេអាចប្រមួលយកទៅលក់នៅទីផ្សារបានហើយ ដោយវាពេញសាច់ល្មមនឹងទទួលបានយ៉ាងឆ្ងាញ់ពិសារ៕