ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថបុរាណព្យាបាល​ជំងឺហឺត ជំងឺ​សួត ក្អក ជំងឺ​រលាក​ទងសួត និង​ជំងឺ​បេះដូង..!!

26-Jun-2019 03:35 PM

រូបភាព


ដោយ: Uddam

អា​ឡែ​ស៊ីពីការឆ្លង​មេរោគនិង​ការជក់បារី​គឺជា​មូលហេតុ​ចម្បង​ដែល​បណ្តាលឱ្យ​កើត​ជំងឺហឺត ជំងឺ​សួត ក្អក ជំងឺ​រលាក​ទងសួត និង​ជំងឺ​បេះដូង​។ ខាងក្រោម​នេះ​ជា​រូបមន្ត​បុរាណ​ថៃ ដែល​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជា​យូរយារ​ណាស់​មកហើយ​ស​ម្រា​ប់​ប្រភេទ​ជំងឺ​ខាងលើ​។​

​+គ្រឿងផ្សំ​​​-ខ្ទឹមបារាំងក្រហមកន្លះ​គីឡូក្រាម​
​​-ស្ករស​ប្រមាណ២៥ក្រាម​(តិចឬច្រើនអាស្រ័យការចូលចិត្ត)
​​-ទឹកក្រូច​ឆ្មា ២គ្រាប់​​​-ទឹកស្អាត១លីត្រ​កន្លះ​​​-ទឹកឃ្មុំសុទ្ធ៧ស្លាបព្រា​បាយ​។

​+ របៀប​ធ្វើ​
រំងាស់​ស្ករស​ឱ្យចេញ​ជា​ពណ៌​ត្នោត​ដោយ​បើកភ្លើង​ល្មម បន្ទាប់មក​កាត់​ខ្ទឹមបារាំងក្រហម​ដាក់ចូល និង​ចាក់ទឹក​មួយ​លីត្រ​កន្លះ​ចូល​។រួច​បើកភ្លើង​ដាំ​ម្តងទៀត​រហូត​ឱ្យ​វា​ហួត​សល់ ១/៣​។ បន្ទាប់មក​ទុកឱ្យ​ត្រជាក់ រួច​ច្របាច់​ក្រូចឆ្មា ២ គ្រាប់​ចូល និង​ចាក់​ទឹកឃ្មុំ​ចូល៧ស្លាបព្រា​បាយ​។ចាក់​វា​ចូលក្នុង​កែវ​មួយទុកចោល​មួយ​យប់​។


+ របៀប​ប្រើ៖សម្រាប់​មនុស្ស​ធំទទួលទាន១ស្លាបព្រា​បាយមុន​ឬ​ក្រោយ​អាហារ​ពេលព្រឹកឥត​បញ្ហា​។ពិសា​បែបនេះ​រហូត​ទាល់តែ​អាកា​រៈ​ជំងឺ​ជាសះស្បើយ​ទាំងស្រុង៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។