កសិកម្ម
វិធីសាស្រ្តក្នុងការការពារ និងថែទាំសុខភាពរបស់សត្វចំពោះបញ្ហាការប្រែប្រួសអាកាសធាតុ…!!
រូបភាព
វិធីសាស្រ្តក្នុងការការពារ និងថែទាំសុខភាពរបស់សត្វចំពោះបញ្ហាការប្រែប្រួសអាកាសធាតុ៖
១-ម្ចាស់សត្វត្រូវធ្វើយ៉ាងណាត្រូវជួយសំរួលឱ្យបរិយាកាសនៅក្នុងទ្រុងមានភាពសមរម្យទៅតាមតំរូវការរបស់សត្វដែលអាចឱ្យសត្វរស់នៅបាន។ការងារទាំងនោះរួមមាន៖
ក-ត្រូវបាញ់ទឹកក្នុងទ្រុង (ជ្រូក)ឬបាញ់ទឹកលើដំបូលរោង(ទាំងបក្សី និងជ្រូក)។
ខ-ត្រូវបង្កើនការផ្តល់ទឹកឱ្យបានច្រើនជាងមុននិងត្រូវឱ្យវាផឹកទឹកឱ្យបានច្រើនដើម្បីអាចកាត់បន្ថយការកើនឡើងកំដៅក្នុងខ្លួនបញ្ហាដង្ហក់ឬការប្រកាច់។
គ-ចំពោះជ្រូកបើសិនជាអាចត្រូវមានកន្លែងលេងទឹកឬដេកត្រាំគ៏អាចជួយកាត់បន្ថយបានដែរ។
ឃ-បើទ្រុងមានការបិទបាំងជិតដោយគ្មានប្រព័ន្ធធ្វើឱ្យត្រជាក់ នៅក្នុងទ្រុងនោះទេ ម្ចាស់សត្វត្រូវបើកវាចេញឬធ្វើយ៉ាងណាឱ្យមានខ្យល់បានចូលខ្លះដើម្បីអាចជួយសំរួលនិងអាចកាត់បន្ថយកំដៅបានខ្លះ។
២-ចំពោះការប្រើប្រាស់ថ្នាំដើម្បីជួយកាត់បន្ថយឬទប់ទល់នឹងបញ្ហានេះរួមមាន៖
ក- ពេលព្រឹក៖ត្រូវប្រើថ្នាំ អេឡិចត្រូលីត្រ(Electrolyte)ក្នុងទឹកសំរាប់ការពារនិងព្យាបាលភាពអេឡិចត្រូលីត្រដែលបណ្តាលមកពីកង្វះជាតិទឹក ដែលមកពីអាកាសធាតុក្តៅខ្លាង។
ការបាត់បង់ជាតិទឹកនេះវាធ្វើ ឱ្យសត្វចុះខ្សោយកំលាំង អន់ចំណី ដែលជាហេតុធ្វើឱ្យសត្វងាយនឹងឆ្លងនូវ ជំងឺផ្សេងៗ។
ម្យ៉ាងទៀតថ្នាំនេះវាអាចបំពេញជាតិទឹក នៅពេលសត្វរាកខ្លាំង បង្កើនភាពស៊ាំ និងកាត់បន្ថយស្រ្តេសរបស់សត្វ។
ខ-ពេលរសៀល៖ត្រូវប្រើថ្នាំ វីតាមីនចំរុះ(Multivitamin)ក្នុងទឹកសំរាប់បង្រ្គប់នូវកង្វះវីតាមីន និងធ្វើឱ្យសត្វធំធាត់ល្អប្រសើរជាងមុន។ម្យ៉ាងទៀតវាជួយឱ្យសត្វមានកំលាំងមានភាពស៊ាំខ្ពស់ដើម្បីប្រឆាំងនឹងជំងឺ ដែលអាចឆ្លងមកសត្ចបានគ្រប់ពេល។
+បញ្ហាអាចកើតមានចំពោះសត្វដូចជា៖សត្វមានបញ្ហាផ្លូវដង្ហើមម្ចាស់សត្វត្រូវប្រើថ្នាំបាយទ្រីល (Baytril)ក្នុងទឹក។ថ្នាំនេះក៏អាចប្រើជាប្រចាំផងដែរជាពិសេសចំពោះអាកាសធាតុក្តៅបែបនេះ។ប្រើថ្នាំបញ្ចុះកំដៅ ចំពោះសត្វមានបញ្ហាក្តៅខ្លួន ប្រើថ្នាំអាម៉ុកស៊ីស៊ីលីន ដើម្បីប្រឆាំងការឆ្លងជំងឺ។
++សូមបញ្ជាក់សំរាប់កម្មវិធីនេះ អាចអនុវត្តបានទាំងការចិញ្ចឹម ជ្រូកមាន់ទាគោប្រីជាដើម។ការឱ្យចំណីឱ្យសត្វស៊ីច្រើនពេកឬឆ្អែតពេកនៅពេលមានអាកាសធាតុក្តៅខ្លាំងបែបនេះក៏អាចបណ្តាលឱ្យសត្វងាយនឹងប្រកាចឬដង្ហក់បានដែររហូតអាចបណ្តោយឱ្យសត្វស្លាប់ផងដែរ។
ការហាមបែបនេះ ពីព្រោះនៅក្នុងចំណីនៅស៊ីចូលវាបានបំឡែងជាកំដៅ ហើយអាកាសធាតុក្តៅផងនោះ។ ដូច្នេះសំពោធកំដៅពីខាងក្រៅផង និងមកពីខាងក្នុងខ្លួនផង ជាហេតុបណ្តាលឱ្យសត្វងាយនឹងប្រកាច ឬដង្ហក់។