ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាលជំងឺ៖ គ្រុនក្តៅ ជួយផ្សះ ឈឺក្បាល គ្រុនផ្តាសាយ បូស
ប្រភេទរុក្ខជាតិ៖ ខ្ទឹមស្លឹក-ខ្ទឹមខ្យល់
សមាសធាតុគីមី ៖ គល់ខ្ទឹមមានរសជាតិប្រេង ដែលមាន Allyl propyl Disulphide,dially disulphide & Sulphur.
វិធីធ្វើ និង វិធីប្រើប្រាស់៖
-រុក្ខជាតិទំាងមូល (ពិសេសត្រង់គល់)
-រុក្ខជាតិទំាងមូល ប្រើព្យាបាលគ្រុនក្តៅ ជួយផ្សះ។ គេប្រើក្នុងករណីឈឺក្បាល គ្រុនផ្តាសាយ
-ស្ងោរជាទឹកសម្លរក្តៅ ជាមួយមើមខ្ញី និងស្លឹកជី។
-គល់ខ្លឹមបុក ប្រើបំពោកបិតលើបូស ។
-ប្រើក្នុងកម្រិត ៥-១០ ក្រាម ពូតយកទឹកហូប។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។